ពេជ្រ សីហាបង្ហាញមុខលើសង្វៀន K-Cement របស់ SEA-TV

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ពេជ្រ សីហា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​នឹង​ប​ង្ញា​ញ​មុខ​លើស​ង្វៀន K-Cement របស់ SEA-TV ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Debanchong Fartex ។​

​     ​នេះ​ជាការ​បង្ហាញខ្លួន​ដ៏​កម្រ​របស់​អ្នក​ប្រដាល់​រូបនេះ​នៅលើ​សង្វៀន SEA-TV ។​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ ធំ និង មាន​អំណួត​គ្រាន់បើ​ដែរនោះ​សីហា​ជា​អ្នក​ប្រដាល់​ដែល​ល្អ​កណ្ដាប់ដៃ ចិត្ត​ឆេវឆាវ ហើយ​បើ​គេ​ចាញ់​ប្រៀប​គូ​ប្រ​ កួត​នោះគេ​ប្ដូរ​តែម្ដង ។​

​     ​សីហា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៦​ដង ឈ្នះ​៩០​ដង ចាញ់​១៤​ដង និង ស្មើ​ពិន្ទុ ៦ ដង ។​ចំពោះ​អ្នក​ប្រដាល់​ថៃ​ Debanchong Fartex វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ ប្រកួត​ចំនួន​៩៩​ដង ឈ្នះ​៧៩​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ​៤​ដង ។​

​    ​ស្ថិតិ​ប្រកួត​សុទ្ធតែ​មិន​អន់​ដូចគ្នា​ចាំមើល​ជ័យជំនះ​បាន​ទៅលើ​អ្នក​ ប្រដាល់​កម្ពុជា​ពេជ្រ សីហា ឬ បាន​ទៅលើ​ អ្នក​ប្រដាល់​ថៃ Debanchong Fartex ?

​    ​អ្នក​ប្រដាល់​កម្ពុជា​សារឿន ចាន់​ក្លឹប​សម្រែក​រាជសីហ៍​ត្រូវបាន​ផ្គុ​រ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ ឈ្មោះ​ Sen Keng​។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​ហើយ​ សមត្ថភាព​ប៉ុណ្ណាៗ​នោះ​ក៏​គ្មាន​នរណា​ដឹង​ដែរ​ សូម្បីតែ​ប្រវត្តិ​ប្រកួត​ចំនួន​ចំនួន​ប៉ុន្មាន​ដងៗ​នោះ​ក៏​មិនមាន​នរណា​ដឹង ​ដែរ​តែ​គេ​និយាយថា​ជា​អ្នក​ប្រដាល់​ល្អ​រហ័សរហួន​​ការពារ​ល្អ និង វាយលុក​បាន​លឿន ។​

​    ​ចំពោះ​សារឿន ចាន់​វិញ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ស្លុយ​ចូលចិត្ត​ប្ដូរ​តែ​ភាព​ អំណត់​របស់​អ្នក​ប្រដាល់​រូប​ នេះ​មិនជា​អស្ចារ្យ​ប៉ុន្មាន​ទេ ។​ការប្រកួត​នេះ​គេ​ជឿថា​សារឿន ចាន់​មានឱកាស​ឈ្នះ​ច្រើនជាង ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​អ៊ុំ កំសត់​ក្លឹប​ព្រៃទទឹង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឆាយ ម៉េ​ត​ក្លឹប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ក្នុង​ប្រភេទ​ទម្ងន់​៥៧​ គីឡូក្រាម ។​ប៉ុន សុភា​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ប្រ​កួត​ជាមួយ​អ្នក​ប្រដាល់​ហ៊ា​ញ បញ្ញា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​