នូវ ស៊ីថា អាច ស៊ីវេង សាវ៉នបានឬទេ?

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន​EXPERT របស់ SEA-TV​ព្រឹក​ថ្ងៃទី​៣១​តុលា​អ្នក​ប្រដាល់​ណូ​វ ស៊ីថា​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វេ ​ង សាវ៉ន​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ។​

​    ​នេះ​ជាការ​ជួបគ្នា​ដ៏​កម្រ​រវាង​អ្នក​ប្រដាល់​ដែល​មិនសូវ​មានឈ្មោះ​បោះ​ សម្លេង​ទាំង ២ រូបនេះ ។​ស៊ីថា​បន្ទាប់ពី​ជួប​បរាជ័យ​ផ្ទ​យ​នៗ​នោះ​ពេលនេះ​គេ​ចាប់ផ្ដើម​កសាងបាន​ វិញ​ខ្លះៗ​ជ័យជំនះ​របស់ខ្លួន​។ ចំពោះ​សាវ៉ន​វិញ​ការប្រកួត​ របស់គេ​មាន​ឈ្នះ មាន​ចាញ់​ជាធម្មតា ។​

​    ​ស៊ីថា​កំពស់​របស់គេ​ចាញ់​ប្រៀប​សាវ៉ន​តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ កណ្ដាប់ដៃ​ល្អ និង ធ្ងន់ ចំពោះ​សាវ៉ន​វិញ​ក្បាលពោះ​គេ​ខ្សោយ​តែ​ជង្គង់ និង ស្នៀត​ទាត់​ល្អ​ហើយ​ការ​វ៉ៃ​ចេញ​របស់គេ​ក៏​លឿន​ជា​ស៊ីថា​ដែរ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គឺមាន​ឱកាស​ឈ្នះ​ដូចគ្នា​ហើយក៏​អាច​នឹង​សន្លប់​ក៏​ថា​បានដែរ ។ ចាំមើល​ជ័យជំនះ​ជា​របស់​នរណា​?

​    ​សេក ចាន់​រាជ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ ជាម​យ​យ​អ្នក​ប្រដាល់​ស្រៀ​ង ទិ​ត្យ​ធិ​មកពី​ក្លឹប​គុន​ខ្មែរ​អង្គរ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​     ​ទិ​ត្យ​ធី​ជា​អ្នក​ប្រដាល់​ដែល​មិន​អន់​មួយរូប ។ ទោះបី​ពេលខ្លះ​គេ​វ៉ៃ​ហាក់ដូចជា​ឆេវឆាវ​បន្តិច​មែន​ក៏ដោយ​តែ​គេ​មាន​ចិត្តធំ និង ភាព​អំណត់​ខ្ពស់​ណាស់ ។​អ្នក​ប្រដាល់​រូបនេះ​ហ៊ាន​ប្ដូរ​កែង​ជាមួយ​គូប្រកួត​ដោយ​គ្មាន​ញញើត​ទោះបី ​មួយ​ចាន​ទឹក​មួយ​ចាន​គោក​ក៏​គេ​មិន​ខ្វល់​ដែរ ។​

​    ​ចំពោះ​ចាន់​រាជ​គេ​មាន​កលល្បិច​មិន​អន់​មែន​តែ​គេ​មិនសូវ​ជា​ក្លាហាន​ ប៉ុន្មាន​ទេ ។ ចាំមើល​ការប្រកួត​មួយ​នេះ​ នរណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ ?

​     ​រៀវ ចំណាប់​ក្លឹប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ុ​ល រាត្រី​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី​ដោយ​ប្រកួត​ គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​លីន ចំណាប់​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ចាប សុភា​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៦៣,៥០​គីឡូក្រាម ។​

​    ​សូត្រ ខេ​វិ​ន ក្លឹប​បក្សី​ស្លាប​ដែក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សិទ្ធ ចន្ទ្រា​ក្លឹប​សាមគ្គី​កូន​ខ្មែរ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៥១​ គីឡូក្រាម ។​