តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងដោយសម្លេងឯកច្ឆ័ន ៦៨ លើ៦៨

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃសុក្រទី៣០តុលាឆ្នាំ២០១៥ នេះរដ្ឋសភាបាន សម្រេចបោះឆ្នោតទម្លាក់តំណែងអនុប្រធានទី១នៃរដ្ឋសភារបស់លោកកឹមសុខា ហើយដោយសម្លេងឯកច្ឆ័ន ៦៨ លើ៦៨ ក្រោមច្បាប់រដ្ឋធម្មនុញ្ ៥០បូក១។ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ ដែលមាន របៀបវារៈបោះឆ្នោតដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃ រដ្ឋសភា។ កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតទម្លាក់តំណែងលោក កឹម សុខា ធ្វើ ឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ ពុំ មានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិណាមួយចូលរួមប្រជុំសភាពេញអង្គ នោះឡើយ។

ការបោះឆ្នោតទម្លាក់នេះធ្វើឡើង តាមញត្តិរបស់តំណាងរាស្រ្តពីររូប គឺ លោក ប៉ែន  បញ្ញា ជាប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងលោក ជាម យៀប ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិង សវនកម្ម នៃរដ្ឋសភានិងធ្វើឡើងបន្ទាប់ពីមានការធ្វើបាតុកម្មពីប្រជាពលរដ្ឋរាប់ពាន់នាក់ កាលពីថ្ងៃទី២៦ខែតុលា ទាមទារឲ្យរដ្ឋសភាទម្លាក់លោក កឹម សុខា ពីតំណែង ដោយចោទលោក កឹម សុខា ថាជា”មនុស្សពិសពុល ក្រឡិចក្រឡុច”។

លោក ជាម យៀប បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំសភាថា ការប្រជុំបោះឆ្នោត ទម្លាក់ដំណែង លោក កឹមសុខា ធ្វើឡើងដោយមានការទទួលញត្តិប្រជាពលរដ្ឋ ដែលទាមទារឲ្យដកលោក កឹម សុខា មានរហូតជាង ៣០ម៉ឺននាក់ ៕

តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងដោយសម្លេងឯកច្ឆ័ន ៦៨ លើ៦៨ តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងដោយសម្លេងឯកច្ឆ័ន ៦៨ លើ៦៨