ដល់​ម៉ោង​ទទួលភ្ញៀវ​បាត់​កូនក្រមុំ សង្ស័យ​រត់​ចោល​រោងការ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ពិធី​មង្គលការ​មួយ​ត្រូវ​បាន​ ផ្អាក​ដោយសារ​ បាត់​កូនក្រមុំ​ដោយ​ពុំ​ដឹង​ មូលហេតុ​ខណៈ ដល់​​ពេល​ទទួល​ភ្ញៀវ ដែល​ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ២០១៥ នៅ​ភោជនីយដ្ឋានមួយ​ កន្លែង​ស្ថិត​នៅ​ក្នុងសង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង និង​អ្នក​ស្និ​ទ្ធិ​ជាមួយ​ម្ចាស់​ដើមការ​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា កាលពី​ព្រឹក​ ពិធី​មង្គលការ​នេះ​នៅ​ដំណើរការ​ ធម្មតា​ទេ ខណៈ​ដល់​ម៉ោង​ ទទួលភ្ញៀវ​ពេល​ ល្ងាច​ស្រាប់តែ​បាត់​កូនក្រមុំ​បាត់ សង្ស័យ​រត់​ចោល​រោងការ​ហើយ​មើលទៅ ។

«​កោះសន្តិភាព​»​សូម​អធ្យាស្រ័យ​ដល់​មិត្ត​អ្នក​អាន​ដែល​មិន​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​ កូន​ក​ម្លោះ​-​កូនក្រមុំ និង​អាណាព្យាបាល​ ទាំង​សងខាង​បាន ដោយសារ​អាច​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​កិត្តិយស​បុគ្គល ។
ដល់​ម៉ោង​ទទួលភ្ញៀវ​បាត់​កូនក្រមុំ សង្ស័យ​រត់​ចោល​រោងការ

ដល់​ម៉ោង​ទទួលភ្ញៀវ​បាត់​កូនក្រមុំ សង្ស័យ​រត់​ចោល​រោងការ
ដល់​ម៉ោង​ទទួលភ្ញៀវ​បាត់​កូនក្រមុំ សង្ស័យ​រត់​ចោល​រោងការ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត