គ្រាន់តែ​ក្តៅខ្លួន​មិន​ព្យាបាល​អាចមាន​ផលវិបាក​ដែរ​ទេ​?

គ្រាន់តែ​ក្តៅខ្លួន​មិន​ព្យាបាល​អាចមាន​ផលវិបាក​ដែរ​ទេ​?

​ការ​ក្តៅខ្លួន​នឹង​កើតឡើង​ជា​បណ្តោះអាសន្ន ហើយ​មូលហេតុ​របស់​វា​ច្រើន​តែ​ដោយសារ​ជំងឺ​។ ការ​ក្តៅខ្លួន​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​មាន​អ្វី​មួយ​កំពុងតែ​កើតឡើង​ខុសធម្មតា​ក្នុង​រាងកាយ​។ ចំពោះ​មនុស្ស ការ​ក្តៅខ្លួន​ប្រហែលជា​មិន​ផ្តល់​ជា​ផា​សុខភាព​ទេ ប៉ុន្តែ​ជាធម្មតា​វា​មិនមែន​ជា​រឿង​ដែល​ត្រូវ​បារម្ភ​ឡើយ លុះត្រាតែ​កម្តៅ​ឡើង​រហូត​ចាប់ពី ៣៩,៤​អង្សា​ឡើងទៅ​។ សម្រាប់​ទារក និង​ក្មេង​តូចៗ ការ​ក្តៅខ្លួន​តែ​បន្តិច​ប្រហែល​ជា​សញ្ញា​បញ្ជាក់​អំពី​ការបង្ក​រោគ​ធ្ងន់ធ្ងរ​ណាមួយ​ហើយ​។

​បើសិនជា​គ្មាន​ការព្យាបាល​លើ​អាការៈ​ក្តៅ​ខ្លួនទេ វា​អាច​នឹង​មាន​ផលវិបាក​ដែរ​ដូចជា​៖

  • ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​
  • ​រវើរវាយ​
  • ​ប្រកាច់​ដោយសារ​ក្តៅខ្លួន​ខ្លាំង ដែល​វា​ច្រើន​កើត​លើ​ក្មេង​តូចៗ​អាយុ​ចាប់ពី ៦​ខែ​ដល់ ៥​ឆ្នាំ​។​

​ប្រកាច់​ដោយសារ​ក្តៅខ្លួន​
​អាការៈ​បែប​នេះ​ច្រើន​តែ​មាន​ការ​សន្លប់ និង​កន្ត្រាក់​ដៃជើង​ទាំងសងខាង​។ បើសិនជា​ការ​ប្រកាច់​កើតមាន​មែន​នោះ​៖

  • ចូរ​ឱ្យ​កុមារ​គេង​ចំហៀង ឬ​ផ្កាប់​លើ​កម្រាល​ដី​
  • ​យកចេញ​ឱ្យ​អស់​នូវ​របស់របរ​ដែល​មុខស្រួច​ក្បែរ​ក្មេង​
  • ​បន្ធូរ​សម្លៀក​បំពាក់​ដែល​តឹងៗ​
  • ​ពរ​ក្មេង​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​កុំឱ្យ​គេ​មាន​របួស​
  • ​មិន​ត្រូវ​ដាក់​អ្វី​ចូល​ក្នុង​មាត់​គេ ឬ​ព្យាយាម​បញ្ឈប់​ការ​ប្រកាច់​របស់​គេ​ឡើយ​

​ភាគច្រើន​ការ​ប្រកាច់​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ចូរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ឱ្យ​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​ក្រោយពី​ប្រកាច់​រួច ដើម្បី​កំណត់​ទៅ​លើ​មូលហេតុ​នៃ​ការ​ក្តៅខ្លួន​។

​ចូរ​ទាក់ទង​នឹង​គ្រូពេទ្យ​សង្គ្រោះបន្ទាន់​បើសិនជា​ការ​ប្រកាច់​មាន​រយៈពេល​យូរ​ជាង ១០​នាទី​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។