​តើ​ជំងឺភ្នែកឡើងបាយ​អាច​ការពារ​បាន​ទេ​?

​តើ​ជំងឺភ្នែកឡើងបាយ​អាច​ការពារ​បាន​ទេ​?

​គ្មាន​ការសិក្សា​ណាមួយ​អះអាងថា​ជំងឺភ្នែកឡើងបាយ​អាច​បង្ការ ឬ​បន្ថយ​ការ​កើត​ជំងឺ​នេះ​បាន​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យ​បាន​គិត​អំពី​វិធីសាស្ត្រ​ជាច្រើន​ដែល​មាន​ប្រយោជន៍​ដែរ​ដូចជា​៖

  • ​ទៅឱ្យ​ពេទ្យ​ពិនិត្យ​ភ្នែក​ជា​ទៀងទាត់​
  • ​ឈប់​ជក់បារី​
  • ​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
  • ​ពាក់​វ៉ែនតា​
  • ​គ្រប់គ្រង​បញ្ហា​សុខ​ភាព​ផ្សេងៗ​
  • ថែរក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​
  • ​ជ្រើស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ និង​ផ្លែឈើ​

ការសិក្សា​មិនបាន​អះអាងថា អង់​ទី​អុក​ស៊ី​ដង់​ក្នុង​ថ្នាំ​គ្រាប់​អាច​បង្ការ​ជំងឺភ្នែកឡើងបាយ​បានឡើយ​។ ទោះបីជា​យ៉ាងនេះក្តី ការសិក្សា​លើ​ចំនួន​ប្រជាជន​ដ៏​ច្រើន​មួយ​បាន​រកឃើញថា អាហារ​សម្បូរ​វីតាមីន និង​ជាតិ​រ៉ែ​មាន​ទំនាក់ទំនង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺភ្នែកឡើងបាយ​ដែរ​។ ផ្លែឈើ និង​បន្លែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព និង​មាន​សុវត្ថិភាព​ក្នុងការ​បង្កើន​ចំនួន​ជាតិ​រ៉ែ និង​វីតាមីន​ក្នុង​អាហារ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។