ធ្លាប់​តែ​ដឹង​មូលហេតុ​នាំ​អោយ​លើស​សម្ពាធ​ឈាម ចុះ​ខ្វះ​សម្ពាធ​ឈាម​វិញ​?

ធ្លាប់​តែ​ដឹង​មូលហេតុ​នាំ​អោយ​លើស​សម្ពាធ​ឈាម ចុះ​ខ្វះ​សម្ពាធ​ឈាម​វិញ​?

​អា​ការៈខ្វះ​សម្ពាធ​ឈាម ឬ​សម្ពាធ​ឈាម​ខ្សោយ​កើតឡើង​បាន​នៅពេល​សម្ពាធ​ឈាម​ធ្លាក់ចុះ​ខុសពី​ធម្មតា​។ សម្ពាធ​ឈាម​មនុស្ស​ជា​ធម្មតា​មាន​ពីរ​លេខ​គឺ សម្ពាធ Systolic (​ជា​ពេល​បេះដូង​លោត​) លើ​សម្ពាធ Diastolic (​ពេលវេលា​នៅ​ចន្លោះ​បេះដូង​លោត​)​។ ការ​ដែល​សម្ពាធ​ឈាម​នៅជាប់​ចាប់ពី ៩០​លើ ៦០​មី​លី​ម៉ែត្រ​បារត (mm Hg) ចុះក្រោម គេ​ហៅថា​ខ្វះ​សម្ពាធ​ឈាម​ហើយ​។ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ចុះខ្សោយ​បែបនេះ​អាច​នឹង​មាន​រោគសញ្ញា​វិលមុខ ឬ​សន្លប់ ដោយសារ​តែ​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​សរីរាង្គ​សំខាន់ៗ​មិន​បាន​គ្រប់គ្រាន់​។

​ចំពោះ​មូលហេតុ​ដែលនាំឱ្យ​សម្ពាធ​ឈាម​ចុះខ្សោយ​ដែល​គេ​ជួបប្រទះ​ជា​ញឹកញាប់​នោះ​មានដូចជា​៖
•​    ​ខ្សោះ​ជាតិ​ទឹក (​ដោយសារ​បែកញើស ឬ​រាក​)
•​    ​ការប្រើ​ថ្នាំ (​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​)
•​    ​មាន​ការបង្ក​រោគ​ធ្ងន់ធ្ងរ​
•​    ​គាំងបេះដូង​
•​    ​ខ្សោយបេះដូង​
•​    ​មាន​ផ្ទៃពោះ​
•​    ​ខ្យល់គ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។