​យូ​ន​ណាន គឺជា​ទីកន្លែង​បើកចំហ​មុនដំបូង​មួយ នៅក្នុង​ប្រទេស​ចិន​

ភ្នំពេញ: បើ​ជិះ​យន្តហោះ ពី​ទីក្រុង​កាត់​ម៉ាន់​ឌូ ដល់ទី​ក្រុង​គុន​មី​ញ ដែល​ជាទី​រួម​ខេត្ត នៃ​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន គឺ​ត្រូវការ​ពេល​តែ ៣ ម៉ោង​ប៉ុណ្ណោះ​។ នៅក្នុង​ទីក្រុង​ដ៏​មាន​ការរៀប​ចំណាស់ និង​មាន​សេដ្ឋកិច្ច​ខ្លាំងណាស់​នេះ មាន​ប្រជាជន​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម និង​ស្រឡាញ់​សន្តិភាព​ណាស់​។ មាន​មនុស្ស​ជាច្រើន បានដឹងថា ការរញ្ជួយ​ដី ដែល​បាន​កើតឡើង នៅក្នុង​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី ២៥ ខែមេសា​ឆ្នាំនេះ ហើយ​បាន​បង្ហាញថា គេ​មានបំណង់​រួបរួម ជាមួយនឹង​ប្រជាជន​នេ​ប៉ាល់ ដើម្បី​កាត់ បន្ថយ​ការខាតបង់ ដែល​បង្កឡើង ដោយ​ការរញ្ជួយ​ដី​។​

​យូ​ន​ណាន គឺជា​ទីកន្លែង​បើកចំហ​មុនដំបូង​មួយ នៅក្នុង​ប្រទេស​ចិន វា​ស្ថិតនៅ​ផ្លូវជំនួញ​សូត្រ ភាគខាងត្បូង សម័យបុរាណ នៃ​ប្រទេស​ចិន បាន​ដើរតួនាទី​យ៉ាង សំខាន់ ជា​យូរណាស់​មកហើយ នៅក្នុង​ប្រវត្តិសាស្ត្រ នៃ​ការទាក់ទង​ជាមួយនឹង​បរទេស នៃ​ប្រទេស​ចិន ដោយ​ធ្វើជា​ច្រកទ្វារ​ដីគោក នៃ​ភូមិភាគ​និរតី​ប្រទេស​ចិន​។​

​តាមរយៈ​នយោបាយ អំពី​ការនាំមក​នូវ ដៃគូ​យុទ្ធសាស្ត្រ ក្នុង​ឆ្នាំ ២០១៤  ខេត្ត​យូ​ន​ណាន បាន​បង្កើតឡើង នូវ​មូលនិធិ​សាងសង់​ផ្លូវដែក ហើយ​បាន​បង្កើតឡើង ក្រុមហ៊ុន​វិនិយោគ លើ​ព្រលានយន្តហោះ និង​កំពង់ផែ ដើម្បី​ទាក់ទាញ​ហិរញ្ញប្បទាន ពី​គ្រប់ ទិសទី ។ នៅក្នុង​ឆ្នាំ​២០១៤ ខេត្ត​យូ​ន​ណាន បាន​៖
-​ដាក់​វិនិយោគ​ជាង ១00 ពាន់​លាន​យាន់ នៅក្នុង​ការសាងសង់​ខា​ង​ផ្លូវ​ចរាចរណ៍​។​
-​មាន​កំណើន​យ៉ាង​លឿន នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​បរទេស ការនាំ​ចូល និង​ការនាំចេញ បាន​ឡើងដល់ ២៩, ៦២ ពាន់​លាន​យាន់​។​
-​ណែនាំ​ទុនវិនិយោគ​ពី​ខេត្ត​ក្រៅ ៥៣៥,៤ ពាន់​លាន​យាន់ ហើយ​បាន​ប្រើប្រាស់ ទុនវិនិយោគ​បរទេស ២.៧០០ លាន​ដុល្លារ​។​
-​ដាក់​វិនិយោគ នៅ​បរទេស​ជាង ១.០០០ លាន​ដុល្លារ គឺ​ស្ថិតនៅ​លំដាប់​ទី​១ នៅ​ភាគ​ខាងលិច​ប្រទេស​ចិន​។​

​មជ្ឈមណ្ឌល​ជួញដូរ​ផ្កា តាម​ការដេញថ្លៃ​អន្ដរជាតិ​គុន​មី​ញ មជ្ឈមណ្ឌល​ជួញដូរ​ផ្កា តាម​ការដេញថ្លៃ​អន្ដរជាតិ គុន​មី​ញ គឺ​ស្ថិតនៅ​ទិសខាងកើត នៃ​បឹង​ទាន​ជី គឺជា​ទីតាំង​ជា​អចិន្ត្រៃយ៍ នៃ​ពិព័រណ៍​អន្តរជាតិ ចិន​-​អាស៊ី​ខាងត្បូង​។ ថ្ងៃទី​១២-១៦ ខែមិថុនា ឆ្នាំ​២០១៥ នេះ ពិព័រណ៍​អន្តរជាតិ ចិន​-​អាស៊ី​ខាងត្បូង សម័យ​ទី​៣ និង​ជា​ពិព័រណ៍​ពាណិជ្ជកម្ម ទីក្រុង​គុន​មី​ញ សម័យ​ទី​២៣ បាន​ប្រារព្ធ​ឡើង​នៅទីនេះ​។ លោក Sunil  Bahadur Thapa រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ប្រទេស​នេ​ប៉ាល់ យើង​បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ផងដែរ​។

​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ បឹង​ទាន​ជី នៃ​ទីក្រុង​គុន​មី​ញ គឺជា​តំបន់​ទីក្រុង​ធំ​មួយ ដែលមាន​ទំហំ​ធំ​ទូលាយ​ណាស់ ព្រមទាំង​មាន​មជ្ឈមណ្ឌល តាំងពិព័រណ៍ និង​បរិវេណ​អគារ ដែល​ត្រូវបាន​ដាក់ចូល ទៅក្នុង​ការប្រើប្រាស់​ស្រាប់​ហើយ​នោះ និង​ក្រុង​ទេសចរណ៍  តំបន់ CBD ឧទ្យាន​សមុទ្រ តំបន់​សណ្ឋាគារ​ធំ និង​លំនៅដ្ឋាន​មួយចំនួន ជាដើម ដែល​កំពុង​កសាង​។ ការគ្រោង​ការ នៃ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ បឹង​ទាន​ជី មាន​លក្ខណៈពិសេស​ណាស់ មើលទៅ​ហាក់ដូចជា ក្ងោក​មួយ កំពុង​បង្ហាញ​កន្ទុយ​របស់​វា​។​
   
​មជ្ឈមណ្ឌល​ជួញដូរ​ផ្កា តាម​ការដេញថ្លៃ​អន្ដរជាតិ គុន​មី​ញ គឺ​បង្កើតឡើង នៅ​ឆ្នាំ​២០០១ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​ផ្កា Jinyuan Co. , Ltd នៃ​ខេត្ត​យូ​ន​ណាន វា​ជាទី​ផ្សារ​ឯកទេស​មួយ សំរាប់​ជួញដូរ​ផ្កា តាមរយៈ​ការដេញថ្លៃ  ឥឡូវ បាន​ក្លាយជា​ទីផ្សារ ពាណិជ្ជកម្ម​ផ្កា តាម​ការដេញថ្លៃ​ធំជាងគេ ក្នុងប្រទេស​ចិន ហើយ​មាន​បរិមាណ ជួញដូរ​ផ្កា​ច្រើន​ទី​២ ក្នុង​ទ្វីបអាស៊ី ហើយ​ជាទី​ផ្សារ​ជួញដូរ​ផ្កា តាម​ការដេញថ្លៃ​ធំជាងគេ​ទី​៤ ក្នុង​ទូទាំង​ពិភពលោក​។ នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​នេះ បាន​បង្ហើយ​បរិមាណការជួញដូរ​ផ្កា​ដល់​ចំនួន ៧៥០ លាន​។​
      
​ចំណែកស្ថានីយ​រថភ្លើង​ល្បឿន​លឿន ខាងត្បូង​គុន​មី​ញ គឺ​ស្ថិតនៅ​ជើងភ្នំ​ឡុង​ថា​ន់ នៃ​សង្កាត់​ឈឹង​កុង ទីក្រុង​គុន​មី​ញ ដែលមាន​ចម្ងាយ ៣ គីឡូម៉ែត្រ ពី​មជ្ឈមណ្ឌល​រដ្ឋបាល​ថ្មី នៃ​ទីក្រុង​គុន​មី​ញ គឺជា​មជ្ឈមណ្ឌល​យ៉ាងសំខាន់ នៃ​ផ្លូវ​រថភ្លើង ខេត្ត​យូ​ន​ណាន​។ បច្ចុប្បន្ននេះ ការសាងសង់​នៃ​ស្ថានីយ​នេះ បាន​បង្ហើយ​ការវិនិយោគ ជាង​ពាក់កណ្តាល​ហើយ នឹង​បញ្ចប់​ការកសាង នៅ​ខែមិថុនា ឆ្នាំ​២០១៦ ។ ស្ថានីយ​រថភ្លើង​ល្បឿន​លឿន ខាងត្បូង​គុន​មី​ញ គឺ​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ធំជាងគេ នៅ​ភាគ​និរតី​ចិន ដល់ពេល​ដំណើរការ​ជា​ផ្លូវការ ស្ថានីយ​នេះ នឹង​ទទួល​អ្នកដំណើរ ចំនួន​អប្បបរមា ៣១,២ លាន​នាក់ និង​អតិបរមា ៤៦,៩៣ លាន​នាក់ រាល់​ឆ្នាំ​។​

​ពិព័រណ៍​អន្តរ​ជាតិចិន​-​អាស៊ី​ខាងត្បូង​សម័យ​ទី​៣៖
​ថ្ងៃទី​១២-១៦​ខែមិថុនា ឆ្នាំនេះ ទីក្រុង​គុន​មី​ញ បាន​ធ្វើឡើង​ពិព័រណ៍​អន្តរជាតិ ចិន​-​អាស៊ី​ខាងត្បូង​សម័យ​ទី​៣ និង​ជា​ពិព័រណ៍​ពាណិជ្ជកម្ម ទីក្រុង​គុន​មី​ញ​សម័យ​ទី​២៣ ។ វា​គឺជា​ផ្នែក​មួយ​សំខាន់ នៃ​ការកសាង​នៃ​នយោបាយ “​ផ្លូវ​មួយ និង​ខ្សែក្រវាត់​មួយ​” ហើយ​ជា​មូលដ្ឋាន​សំខាន់​មួយ ដើម្បី​បង្កើន​ការទាក់ទង​គ្នា និង​សហការគ្នា ជាមួយនឹង​អាស៊ី​ខាងត្បូង អាស៊ី​អ​គ្នេ​យ៍ រហូតដល់​ទូទាំង​ពិភពលោក នៅក្នុង​វិស័យ​ការទូត ពាណិជ្ជកម្ម និង​វប្បធម៌​ជាដើម សំរាប់​ប្រទេស​ចិន​។​

​សព្វថ្ងៃនេះ ខេត្ត​យូ​ន​ណាន កំពុង​កសាង​មជ្ឈមណ្ឌល ជា​វិទ្យុសកម្ម ចំពោះ​អាស៊ី​ខាងត្បូង និង​អាស៊ី​អ​គ្នេ​យ៍ ដែល​គ្របដណ្តប់​ដល់ មជ្ឈមណ្ឌល​ជា​វិទ្យុសកម្ម ខាង​សេដ្ឋកិច្ច ចរាចរណ៍ ទីផ្សារ សេវាកម្ម​ស​ធា​រណៈ និង​ការអប់រំ​ជាដើម​។ បើ​សហប្រតិបត្តិការ ជាមួយនឹង​ខេត្ត​យូ​ន​ណាន ក្នុង​វិស័យ​សុខាភិបាល ការអប់រំ ពាណិជ្ជកម្ម ចរាចរណ៍ និង​វិទ្យាសាស្ត្រ​ជាដើម នោះ​ប្រទេស​នេ​ប៉ាល់ មុខជា​នឹង​ទទួលបាន អត្ថប្រយោជន៍​ជាមិនខាន​។ ទន្ទឹមនឹងនេះ ឧស្សាហកម្ម​ទេសចរណ៍ ក៏​ជា​ផ្នែក​សំខាន់​មួយ ដែល​ប្រទេស​ទាំងពីរ អាចធ្វើ​ការសហការ យ៉ាង​ទូលំទូលាយ​៕V​/S

​យូ​ន​ណាន គឺជា​ទីកន្លែង​បើកចំហ​មុនដំបូង​មួយ នៅក្នុង​ប្រទេស​ចិន​

​យូ​ន​ណាន គឺជា​ទីកន្លែង​បើកចំហ​មុនដំបូង​មួយ នៅក្នុង​ប្រទេស​ចិន​