កំសាន្ដចុងសប្ដាហ៍៖ រុយ​ញី រុយ​ឈ្មោល​

:      ​មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ទៅ​សំរាក​លំហែកាយ និង​ស្នាក់​នៅក្នុង​សណ្ឋាគារ​ដ៏​ស្ងប់ស្ងាត់​មួយ​។ ពួកគេ​ក៏​បង្កើត​ល្បែង​ចាប់​រុយ ដើម្បី​កំដរ​អផ្សុក​។​
   ប្រពន្ធ​សួរ​៖
    - បង​ចាប់បាន​ប៉ុន្មាន​ហើយ​?
    - ទាំងអស់​5 ... ឈ្មោល​3 និង​ញី​2
   ប្រពន្ធ​ឆ្ងល់​ក៏​សួរ​៖
    - ម៉េច​បង​ដឹងថា អាណា​ញី អាណា​ឈ្មោល​?
    - អូ​ហ៍ មានអី​ពិបាកទៅ​! អាណា​ឈ្មោល​វា​ទំ​លើ​តុ ចំណែក​ពួក​ញីៗ​វិញ វា​នាំគ្នា​ទៅ​ទំ​លើ​កញ្ចក់​!!!​