៩​ខែ​ឆ្នាំនេះ រដ្ឋបាល​ព្រៃឈើ បង្ក្រាប​បទល្មើស​ព្រៃឈើ បាន ១.៦៥៣ ករណី​

ភ្នំពេញ​: រយៈពេល​៩​ខែ ឆ្នាំ​២០១៥ នេះ រដ្ឋបាល​ព្រៃឈើ បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​ចំនួន ១.៦៥៣ ករណី ដោយ​បញ្ជូន​ទៅកាន់​តុលាការ ចំនួន ១.១៦៦ ករណី និង​ផាកពិន័យ​អន្តរកាល ចំនួន ៤៨៧ ករណី​។ នេះ​បើ​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។    

​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពីនេះ បាន​ឃាត់ខ្លួន​ជនជាប់ចោទ និង​វត្ថុតាង មានដូចជា ឈើមូល និង​ឈើ​ជ្រុង​ចំនួន ៦៤៩ ម៉ែត្រគូប ឈើ​អា​ចំនួន ៣.៥១៤ ម៉ែត្រគូប ឈើ​ក្រាក់​គ្រញូង​ចំនួន ១០០ ម៉ែត្រគូប និង ៥.៧៩២ គីឡូក្រាម សត្វព្រៃ​ចម្រុះ ចំនួន ៣.៨៩៩ ក្បាល និង ១.៦៥៩ គីឡូ និង​អនុផល​ព្រៃឈើ ព្រមទាំង​សម្ភារៈ​ផ្សេងៗ មួយចំនួនទៀត និង​ព្រៃឈើ​ដែល​កាប់​រាន ចំនួន ២.០៨០ ហិកតា ព្រមទាំង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​រឹបអូស​បាន​រណារយន្ត ៤៥២ គ្រឿង​។​

​របាយការណ៍​ដដែល បានឱ្យដឹងថា ទន្ទឹមនឹង​ការបង្ក្រាប រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ក្រសួងកសិកម្ម បាននិងកំពុង​ធ្វើការ​តាមដាន សំណុំរឿង​បទល្មើស​ព្រៃឈើ ១១៩ ករណី នៅ​តុលាការ ក្នុង​ខេត្ត​ចំនួន ១២ ក្នុងនោះ​ខេត្តព្រៃវែង ៤ ករណី កំពង់ចាម ៤ ករណី ត្បូងឃ្មុំ ៤ ករណី ក្រចេះ ៣៣ ករណី រតនគិរី ៩ ករណី ស្ទឹងត្រែង ១៥ ករណី មណ្ឌលគិរី ១៤ ករណី កំពង់ធំ ៦៧ ករណី សៀមរាប ១៥ ករណី ឧ​ត្ត​រ​មានជ័យ ១៥ ករណី ព្រះវិហារ​១៥ ករណី និង​ខេត្តបន្ទាយមានជ័យ ៤ ករណី​។

​រីឯ​ចំណូល​បានមកពី​ព្រៃឈើ​វិញ ក្នុង​រយៈពេល​៩ ខែ​ឆ្នាំនេះ រដ្ឋបាល​ព្រៃឈើ​រកបាន ចំនួន ១៦.៤៥៩.៣៨២.៣៩០ រៀល និង​ចំណូល​បានមកពី​ការផ្តល់សេវា​សាធារណៈ​ចំនួន ២៣៤.៤៣៦,៩២ ដុល្លារ និង ៥.៩៨៥.៦៨៩.៩៨១ រៀល​៕V​/S