ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក

តើអ្នកចូលចិត្តប្រើស្តាយ៍មួយណា នៅពេលថើបដៃគូរបស់អ្នក? តើអ្នកដឹងទេថា ស្តាយ៍ក្នុង​ការថើប​នីមួយៗ​អាច​បង្ហាញ​ពីទំនាក់ទំនង​ស្នេហា​របស់គូស្នេហ៍? ចង់ដឹងច្បាស់​សូមមើល​ការ​បកស្រាយដូចខាងក្រោម៖

ថើបថ្នមៗ

នៅពេលគូស្វាមីភរិយា​ថើបបបូរមាត់​គ្នាថ្នមៗ វាបញ្ជាក់ពីការធ្វើឲ្យ​មានសម្រើប និង​ពន្យាពេល​នៃការ​ផ្តល់ក្តីសុខបានយូរ។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
លួចថើប​បបូរមាត់

ការលួច​ថើបបបូរមាត់​ជាវិធីមួយ​របស់​មនុស្សពីរនាក់ ដើម្បីធ្វើតេស្តសាកល្បងមុននឹងឈានទៅដល់​ការបង្កាត់ភ្លើងស្នេហ៏។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ថើបបបូរមាត់​តែមួយ

ការថើបបបូរមាត់​តែមួយ បានន័យ​ថា ក្នុងចំណោមមនុស្សពីរនាក់​មានម្នាក់​ជាអ្នកថើប​បបូរមាត់ បញ្ជាក់​ពីសេចក្តី​ស្នេហា។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
បឺតមាត់​បែបបារាំង

ការបឺតមាត់​បែបបារាំង​ ជាលក្ខណៈម៉ាស្សា​អណ្តាត​របស់មនុស្សពីរនាក់ក្នុងកំឡុងពេលហាមាត់​ជញ្ជក់​អណ្តាតគ្នា​នេះបញ្ជាក់ថា ការចង់ស្គាល់​ពីគ្នាឲ្យ​បានកាន់តែ​ច្រើនឡើង។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ជញ្ជក់​មាត់គ្នា

ការជញ្ជក់មាត់គ្នា​អាចជាសញ្ញា​នៃចំណង់តណ្ហា​ផ្លូវភេទ នៅពេល​អ្នកទាំងពីរផ្លាស់ប្តូរទឹកមាត់គ្នា​ដោយ​មិនខ្ជាក់​ចោល។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ថើបថ្ពាល់

មិនថាពួក​គេទាំងពីរថើបថ្ពាល់គ្នាក្នុង​ន័យ​មិត្តភក្តិ ឬក៏ស្នេហា​ឡើយ តែការថើប​ថ្ពាល់នេះ​ជាសញ្ញានៃមិត្តភាព​ដ៏រឹងមាំ និងក្តីស្រឡាញ់​មនុស្សម្នាក់។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ការ​ថើបបិទមាត់

ការថើបបិទមាត់បែបនេះ​ជាសញ្ញាបង្ហាញ​ថា មនុស្សត្រូវការប្រើ​ជំនាញទំនាក់ទំនង​គ្នា និងស្គាល់​ពីគ្នាឲ្យ​បានច្រើន។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ការថើបទម្រង់​មេអំបៅ

នៅពេលរោមភ្នែក​របស់គូស្វាមី​ភរិយាម៉ិចញាប់​ប៉ះគ្នា វាជាសញ្ញានៃ​សម្រើប និង​ការចាប់ផ្តើម​ស្នេហាថ្មី។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ថើបត្របកភ្នែក

ការថើបត្របកភ្នែក​គឺ នៅពេលមនុស្សម្នាក់​ត្រដុស​បបូរមាត់​របស់គាត់ជាមួយនឹង​ត្របកភ្នែក​របស់មនុស្សម្នាក់​ទៀត អាច​បញ្ជាក់​ពីពាក្យសន្យា​មួយ​ដើម្បីមនុស្សដែលខ្លួនស្រឡាញ់។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ខាំបបូរមាត់គ្នា

គូស្នេហ៏ដែលចូលចិត្តខាំ​បបូរមាត់គ្នា​ជាដៃគូសកម្ម ហើយ​ជាធម្មតា​មានជីវិតផ្លូវភេទ​ល្អប្រសើរ។

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
បឺតមាត់​ដូចក្នុងកុន

ការបឺតមាត់បែបនេះ គឺជាការបឺតមាត់ដូច​ក្នុងរឿង​ បុរស​ពីងពាង កាល​ពីឆ្នាំ ២០០២ ដែល​ជាសញ្ញា​នៃស្នេហា​កើតឡើង​ដោយឯកឯង៕

ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក
ដោយ៖ ដារ៉ា

ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស្តាយ៍នៃ​ការថើប​បង្ហាញ​ពីទំនាក់ទំនងស្នេហា​របស់អ្នក