ប្រទះឃើញសព ជនជាតិរុស្ស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល ដោយមិនដឹងមូលហេតុ ក្នុងសង្កាត់ បឹងកក់២

ភ្នំពេញៈ សពជនជាតិរុស្ស៊ីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់ក្នុងផ្ទះ នៅម្តុំក្រោយវត្តនាគវ័ន្ត កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចបន្ទប់ជួល ផ្ទះលេខ6.B ផ្លូវ៦០៨ ក្រុមទី៨០ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានមកជួលបន្ទប់ នេះដើម្បីស្នាក់នៅ ប្រមាណ១៥ថ្ងៃ ដើម្បីដើរកម្សាន្តនៅ ក្នុងប្រទេសកម្ពុជា ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានរក្សាទុក នៅកន្លែងកើតហេតុ ដើម្បីរង់ចាំការ មន្ត្រីជំនាញពិនិត្យលើសាកសព៕

ប្រទះឃើញសព ជនជាតិរុស្ស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល ដោយមិនដឹងមូលហេតុ ក្នុងសង្កាត់ បឹងកក់២
ប្រទះឃើញសព ជនជាតិរុស្ស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល ដោយមិនដឹងមូលហេតុ ក្នុងសង្កាត់ បឹងកក់២

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត