ព្រៃ​អភិរក្ស​មណ្ឌលគិរី

Sanofi

ព្រៃ​អភិរក្ស​មណ្ឌលគិរី ស្ថិតនៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត​នៃ​ប្រទេស​កម្ពុជា ដែល​គ្របដណ្តប់​តំបន់​អភិរក្ស​ដូចជា ព្រៃ​អភិរក្ស​មណ្ឌលគិរី (MPF) និង ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច (PPWS) ។ តំបន់​អភិរក្ស​ទាំងពីរ​នេះ​ជា​ផ្នែក​មួយ​នៃ​តំបន់​បរិស្ថាន​សំខាន់ៗ​ចំនួន ២០០ កន្លែង​ទៀត​នៅលើ​ពិភពលោក ។ ព្រៃ​អភិរក្ស​មណ្ឌលគិរី​លាតសន្ធឹង​លើ​ផ្ទៃដី​ជិត ៨០០ ០០០ ហិកតារ គម្រោង​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ផ្ទុក​នូវ​ព្រៃ​ស្ងួត និង ព្រៃ​ពាក់កណ្តាល​បៃតង ដែល​បន្ត​លាតសន្ធឹង​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ។​

ព្រៃ​អភិរក្ស​មណ្ឌលគិរី​ត្រូវបាន​រៀបចំឡើង​ដោយ​អនុក្រឹត្យ​របស់​រាជ​រដ្ឋា​ភិ​- បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ ២០០២ ក្នុង​គោលបំណង​សំខាន់​ដើម្បី អភិរក្ស​ធនធាន​ពូជ​សត្វព្រៃ និង ដើមឈើ ។ សព្វថ្ងៃនេះ​តំបន់​នោះ​កំពុង​ទទួលរង​នូវ​វិនាសកម្ម​យ៉ាង​ធ្ងន់។​



Related