ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល

ក្មេង​ប្រុស​អាយុ ៧​ឆ្នាំ​ម្នាក់​នៅ​ខេត្ត Guizhou ភាគ​​និរតី​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​អ្នក​អាន​សារព័ត៌មាន CCTV រំភើប​ចិត្ត​យ៉ាង​ខ្លាំង ព្រោះតស៊ូ​​មើល​ថែ​ឪពុក​ពិការ​សម្រាក​លើ​គ្រែតែ​ម្នាក់​ឯង បន្ទាប់​ពី​​ម្ដាយ​រត់​ចោល​បាត់​ស្រមោល​តាំង​ពី​ឆ្នាំ​២០១៤។

 

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល

 

ជីវិត​ក្មេង​ប្រុស Ou Yanglin បាន​ប្រែ​ក្លាយ​ជា​ជូរ​ចត់​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​ឪពុក​ធ្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី២ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់។ ឧប្បត្តិហេតុ​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ឆ្អឹង​ខ្នង​របស់​លោក Ou Tongming ជា​ឪពុក​រហូត​មិន​អាច​កម្រើក​ទៅ​ណា​បាន។ ការ​ព្យាបាល​បន្ត​បន្ទាប់ បាន​ចំណាយ​លុយ​គ្រួសារ​អស់​ជា​ច្រើន។

 

​​​ដោយសារ​មិន​អាច​ទ្រាំ​នឹង​ស្ថានភាព​នេះ​បាន ប្រពន្ធ​របស់​លោក​បាន​រត់​ចោល​ផ្ទះ​ជាមួយ​កូន​ស្រី​អាយុ ៣​ឆ្នាំ​ម្នាក់​ទៀត​កាល​ពី​ឆ្នាំ​មុន។ ចាប់​តាំង​ពី​ពេល​នោះ​មក កូន​ប្រុស​ឈ្មោះ Ou Yanglin បាន​ដើរ​តួ​ជា​គ្រូពេទ្យ​ព្យាបាល​មើល​ថែ​ឪពុក ថែម​ទាំង​ប្រឹង​ប្រែង​សិក្សា​បន្ត​មិន​បោះ​បង់​ឡើយ។ ​

 

រាល់​ព្រឹក​ពេល​ម៉ោង៦ ក្មេង​ប្រុស Ou Yanglin តែង​ក្រោក​ឡើង​ដើម្បី​រៀប​ចំ​ម្ហូប​អាហារ​ដើម្បី​ឲ្យ​ឪពុក​បាន​ទទួល​ទាន មុន​ពេល​រូត​រះ​ចេញ​ទៅ​សាលា។ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​សាលា​រួច ក្មេង​ប្រុស​ដ៏​កម្សត់​រូប​នេះ​ត្រូវ​ត្រលប់​មក​ផ្ទះ​វិញ ដើម្បី​បញ្ចុក​បាយ​ដល់​ឪពុក​ម្ដង​ទៀត។

 

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល

 

ក្នុង​វ័យ​ដូច​គ្នា​តែ​វាសនា​មិន​ដូច​គ្នា Yanglin មិន​អាច​មាន​ពេល​វេលា​រត់​លេង​ដូច​ក្មេង​ដទៃ​ទៀត​ឡើយ។ បន្ទាប់​ពី​រៀន​ចប់ គេ​ត្រូវ​ចំណាយ​ពេល​វេលា​ដើរ​មើល​ជុំ​វិញ​សាលា​រៀន ក្រែង​មាន​សំណល់​អេតចាយ​ណា អាច​ប្ដូរ​​ជា​ប្រាក់​មក​ផ្គត់​ផ្គង់​ជីវិត​បាន។

 

«ឪពុក​ខ្ញុំ​ត្រូវការ​ថ្នាំ ប៉ុន្តែ​ខ្ញុំ​គ្មាន​លុយ​ទេ»។ ក្មេង​ប្រុស​ដ៏​កម្សត់​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន China Youth Daily។ បន្ទាប់​ពី​រើស​អេតចាយ​រួច Yanglin បាន​ត្រលប់​មក​ផ្ទះ​វិញ ដើម្បី​លាប​ថ្នាំ​ដល់​ខ្នង ព្រម​ទាំង​គូទ​របស់​ឪពុក ដោយ​គ្មាន​ការ​ធុញ​ទ្រាន់​ឡើយ។

 

ដោយសារ​ពោរ​ពេញ​ដោយ​វិប្បដិសារី​នៃ​ភាព​ធ្វេសប្រហែស​របស់​ខ្លួន លោក Ou Tongming តែង​គិត​ប៉ង​ចង់​សម្លាប់​ខ្លួន​ដើម្បី​បញ្ចប់​ភាព​ឈឺ​ចាប់ ប៉ុន្តែ​គ្រប់​ពេល​តែង​នឹក​ឃើញ​ខ្លាច​កូន​ប្រុស Ou Yanglin ក្លាយ​ជា​ក្មេង​កំព្រា​គួរ​ឲ្យ​អាណិត។ ចំណែក​កូន​ប្រុស​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ឪពុក​ទេ»៕

 

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល

 

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល

 

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល
 

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល
 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ CCTV