បទ​ចម្រៀង​ល្បី​កំពូល​ៗ​ទាំង​២០​បទ លើ​កម្មវិធី mJamsPleng ខែ​វិច្ឆិកា

បទ​ចម្រៀង​ល្បី​កំពូល​ៗ​ទាំង​២០​បទ លើ​កម្មវិធី mJamsPleng ខែ​វិច្ឆិកា

កម្ម​វិធី​ស្រ្ទីម​តន្ត្រី​លំដាប់​លេខ​មួយ​នៅ​ប្រទេស​កម្ពុជា mJamsPleng បាន​បង្ហាញ​តារាង​បទ​ចម្រៀង​ល្បី​ៗ​ទាំង​២០បទ​​សម្រាប់​ខែ​វិច្ឆិកា “Top 20 Popular Tracks” ដែល​ក្នុង​នោះ​បទ​ចម្រៀង “One Call Away” របស់​តារា​ចម្រៀង​អាមេរិក Charlie Puth ជាប់​លេខ​មួយ​ ហើយ​បទ “រៀបការ​ហើយ​មាន​ឈ្លោះ​គ្នា​អត់?” របស់ កញ្ញា សុខ​ ពិសី ជាប់​លេខ​ពីរ។

 

បទ​ចម្រៀង​ល្បី​កំពូល​ៗ​ទាំង​២០​បទ លើ​កម្មវិធី mJamsPleng ខែ​វិច្ឆិកា

 

បទ​ចម្រៀង “One Call Away” គឺ​ជា​បទ​ចម្រៀង​ថ្មី​របស់ តារា​ចម្រៀង​វ័យ​ក្មេង Charlie Puth ដែល​​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​បទ “See You Again” ក្នុង​រឿង “Furious 7”។ បទ​នេះ​ចេញ​លក់​ក្នុង​អាល់ប៊ុម “Nine Track Mind” ដែល​ជា​អាល់ប៊ុម​ទោល​ដំបូង​របស់ Charlie Puth តែ​ម្ដង។

 

ចំណែក​ឯ​បទ “រៀបការ​ហើយ​មាន​ឈ្លោះ​គ្នា​អត់?” របស់​ តារា​ចម្រៀង​ សុខ ពិសី ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ ពី​សំណាក់​អ្នក​ប្រើប្រាស់​កម្មវិធី mJamsPleng បើ​ទោះ​ជា​បទ​នេះ​បាន​ចេញ​​ជាង​ពីរ​ខែ​ហើយ​ក៏​ដោយ។ បទ​នេះ​ស្ថិត​ក្នុង​អាល់ប៊ុម​ទី​២០២ របស់​ផលិតកម្ម​សាន់ដេ។

 

បទ​ចម្រៀង​ល្បី​កំពូល​ៗ​ទាំង​២០​បទ លើ​កម្មវិធី mJamsPleng ខែ​វិច្ឆិកា

 

​រីឯ​ចំណាត់ថ្នាក់​លេខ​៣​គឺ​បទ “DJ Maily Twerk Nation Mix Tape” របស់​ឌីជេ​ស្រី​សិចស៊ី​របស់​ប្រទេស​កម្ពុជា គឺ DJ Maily។ សម្រាប់​ចំណាត់ថ្នាក់​បន្ត​បន្ទាប់​សូម​ទស្សនា​តារាង​ខាង​ក្រោម​នេះ៖

 

បទ​ចម្រៀង​ល្បី​កំពូល​ៗ​ទាំង​២០​បទ លើ​កម្មវិធី mJamsPleng ខែ​វិច្ឆិកា

 

ប្រិយមិត្ត​អាច​ស្ដាប់​បទ​ចម្រៀង​ទាំងអស់​នេះ​បាន​នៅ​លើ​កម្មវិធី mJams Pleng!
ឥលូវ​នេះ​ mJamsPleng មាន​នៅ​លើ iOS ហើយ។ ទាញ​យក​កម្មវិធីmJamsPleng ​ប្រិយមិត្ត​នឹង​បាន​ស្ដាប់​បទ​ចម្រៀង​ថ្មី​ៗ​បំផុត ពី​តារា​ចម្រៀង​ល្បី​ៗ​ទាំង​​ជាតិ​និង​អន្តរជាតិ ដោយ​ឥត​គិត​ថ្លៃ។ សូម​ចុច​ខាង Links ​ក្រោម​នេះ​ដើម្បី​ទាញ​យក៖

- សម្រាប់ប្រព័ន្ធ iOS ចុច​ត្រង់​នេះ
– សម្រាប់​ប្រព័ន្ធ Android ចុច​ត្រង់​នេះ

 

បទ​ចម្រៀង​ល្បី​កំពូល​ៗ​ទាំង​២០​បទ លើ​កម្មវិធី mJamsPleng ខែ​វិច្ឆិកា