គុណវិបត្តិនៃការប្រើប្រាស់ស្រោមអនាម័យ

តើអ្នកគិតពីគុណវិបត្តិរបស់ស្រោមអនាម័យដែរឬអត់? វាបណ្តាល​ឲ្យស្បែក​អាអូនតូច​បុរស​អាឡាក់ហ្ស៊ី និង​អាចធ្វើឲ្យ​អសមត្ថភាពផ្លូវភេទ​ក្នុងពេល​បង្កាត់​ភ្លើងស្នេហ៏។ បុរសៗ​ជិត ៩៩%នៅលើពិភពលោក​បានប្រើ​ស្រោមអនាម័យ ហើយនៅ​សល់ ១% មិន​ប្រើវា។
 
គុណវិបត្តិនៃការប្រើប្រាស់ស្រោមអនាម័យ
បុរសៗ ៩៩% រួមភេទមិនអាច​​ស្រោមអនាម័យ​បាន​ឡើយ។ អ្នកប្រហែល​មានភាព​ភ័យខ្លាច​បន្តិច ព្រោះបុរសគ្រប់រូប​ជ្រើសរើស​ប្រើវា ដើម្បីការពារ​ពីការ​មានផ្ទៃពោះ និង​ជំងឺឆ្លង​តាម​ការ​រួមភេទ។ ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរតែ​គិតថា ការប្រើស្រោមអនាម័យ​ពិតជាធ្វើឲ្យ​ខ្ជះខ្ជាយ​ពេលវេលា និង​ប្រាក់កាស៖
ស្រោមអនាម័យ​ពិតជាគ្រោះថ្នាក់
តើអ្នកដឹងទេ​ថា ហេតុអ្វីបាន​ជាស្រោមអនាម័យ​គ្រោះថ្នាក់? ប្រសិនបើអ្នក​មិនបានពា​ក់ស្រោមអនាម័យ​ដែល​មានទំហំត្រឹមត្រូវ​ទេនោះ វាអាច​រអិលចេញ​យ៉ាងងាយ ក្នុង​ពេល​កំពុង​រួមរ័ក្ស។ ការធ្វេសប្រហែស​នេះនឹងបណ្តាល​ឲ្យស្ត្រីមាន​ផ្ទៃពោះ និងឆ្លងមេរោគ​តាមរយៈ​ការរួមភេទ។
វាប៉ះពាល់​ដល់អារម្មណ៏
គុណវិបត្តិ​នៃការប្រើស្រោម​អនាម័យ​ គឺ​នឹងបំផ្លាញ​អារម្មណ៏។ មនុស្សស្រីភាគច្រើន​មិនចូលចិត្តឲ្យ​ដៃគូរបស់នាងប្រើស្រោមអនាម័យ​នេះទេ។
អាឡាក់ហ្ស៊ី​អាអូនតូច
អ្នកងាយនឹងកើតកន្ទួល​រមាស់ ប្រសិនបើ​ស្រោមអនាម័យ​មិនត្រូវនឹងស្បែក​របស់​អ្នក។ ជាធម្មតា បុរសៗ​ដែល​មាន​ស្បែក​ងាយនឹង​ប្រតិកម្ម​តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​ចេញ​ពងបែក​លើ​ប្រដាប់​ភេទ។
មិនល្អចំពោះទ្វារមាស​ផងដែរ
ការប្រើប្រាស់ស្រោមអនាម័យ​ពិតជាមិនល្អ​ចំពោះទ្វារមាស​ឡើយ។ ប្រសិនបើ​ជាតិកៅស៊ូ​មិនល្អ ស្ត្រីអាច​ចេញកន្ទួល​រមាស់លើ​ទ្វារមាស។ ប្រសិនបើ​ស្រោមអនាម័យ​មានជាតិ​រំអិល​មិនគ្រប់គ្រាន់ មនុស្សស្រី​នឹងក្លាយ​ជាជនរងគ្រោះ​ក្នុងពេល​បង្កាត់​ភ្លើងស្នេហ៏
ធ្វើឲ្យ​បុរសអសមត្ថភាព​ផ្លូវភេទ
បុរសៗ​មួយចំនួន​បានត្អូញ​ត្អែថា ពួកគាត់មិន​អាចបះអាអូន​តូចឡើង​បានទេ នៅពេលពាក់​ស្រោម។ នេះដោយសារតែគុណភាព​របស់ជាតិកៅស៊ូ។ ប្រសិនបើ​អ្នក​ជ្រើស​យក​ស្រោមអនាម័យ​ស្តើង វាប្រហែល​ជាងាយ​នឹងប្រើប្រាស់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!