ចាប់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៨​នាក់​នៅ​សង្កាត់​ទួល​តា​ឯក

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ផ្តល់​ទីកន្លែង​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨​នាក់ កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​២៩ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​២៥ ក្នុងភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៨​នាក់ ១-​ទូច ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​មេខ្លោង និង​ជា​ម្ចាស់​ទីតាំង​) មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ២-​ឈ្មោះ​ស៊ី​ម វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ​គឹ​ម ម៉េ​ង​លី ហៅ​យ៉ុ​ង អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ​អ៊ឹ​ង ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៥-​ឈ្មោះ​ផា​ន សារី ហៅ​អា​ជី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ៦-​ឈ្មោះ​ខេន លី​ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៧-​ឈ្មោះ​គង់ ចាន់​ឌឿ​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​៨-​ឈ្មោះ​សុខ លី​ដា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ។

វត្ថុ​តាង​ដែល​​​រឹបអូស​បាន​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​៣​ថង់​តូច ទម្ងន់​០,៤៨​ក្រាម​, ដប​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​១, ថង់​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​, ដែកកេះ​៤ និង​សម្ភារ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន , ទូរស័ព្ទ​ដៃ​ស៊េរី​ចាស់​១​គ្រឿង ។