ថៃ​បញ្ជូន​ពលករ​ខ្មែរ​៣៥​នាក់​មក​ស្រុក​វិញ អះអាង​ថា ចាញ់បោក​គេ តែ​ជា​មុខ​ដដែល​ៗ

ខេត្ត​បន្ទា​យ​​មាន​​ជ័យ ​៖ ​ភាគី​ថៃ​​បាន​បញ្ជូន​ពលករ​ខ្មែរខុសច្បាប់​ចំនួន​៣៥​នាក់​ ក្នុង​ចំណោម​​​ជា​ច្រើន​ទៀត​តាម​រថយន្ត​ទ្រុង​១​គ្រឿង​កាលពី​​ល្ងាច​​ថ្ងៃ​ទី៣០ ​តុលា​ ២០១៥ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដោយ​ក្រុម​ពល​ករ​ទាំងនោះ​​អះអាង​ថា ​ចាញ់បោក​មេខ្យល់​នាំ​ទៅ​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​ ។ តែ​ផ្ទុយ​ទៅ​វិញ​ ពលករ​​មួយ​ចំនួន​​ជា​មុខ​ដដែល​ៗ​ ដោយ​ដឹង​ហើយ​នៅ​តែ​បំពាន ​។

ពលករ​​ទាំង៣៥​នាក់​ខាងលើ​ ជា​អ្នកស្រុក​ត្បែងមានជ័យ ​ខេត្តព្រះវិហា​ បាន​អះអាង​ថា ​បាន​ចេញពី​កម្ពុជា​តាម​ច្រករ​បៀង​មួយ​ក្នុង​ស្រុក​ស្វាយចេក​ តាមរយៈ​​បុរស​ម្នាក់​ជា​ថៅកែ​ទិញ​ឈើ​គ្រញូង​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ​។ ពលករ​​បន្ត​ថា ​ទើប​ទៅ​ដល់​លើ​ខ្នងភ្នំ​មួយ​ ក្នុង​ខេត្ត​ស្រះ​កែវ​ មិន​ទាន់​ទាំង​បាន​កាប់​ឈើ​គ្រញូង​ផង​ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ដេញ​បាញ់​នាំ​គ្នា​​រត់​ប្រសាច​ និង​ខ្លះ​ត្រូវ​គេ​ចាប់​បាន​។  ក្រោយ​រត់​ចុះ​ពី​ភ្នំ​ត្រឡប់​មក​ស្រុក​ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដឹក​តាម​រថយន្ត​ទ្រុង​ត្រឡប់​តែ​ម្តង ​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព