រឿង Jailbreak ប្រព័ន្ធ​ប្រតិបត្តិការ iOS វា​នឹង​ត្រូវ​បញ្ចប់​ត្រឹម iOS 9.1?

មើលទៅសុវត្ថិភាពប្រព័ន្ធ ប្រតិបត្តិការ iOS 9 មិនធម្មតាឡើយ ខណៈពេលនេះ ប្រព័ន្ធប្រតិបត្តិ ការ iOS 9.1 ចេញជាផ្លូវ ការហើយ រួមទាំងបិទ ចន្លោះប្រហោង Jailbreak ផងដែរ។ ប្រព័ន្ធប្រតិបត្តិ ការ iOS 9.1 វាចេញ ជាផ្លូវការ មិនទាន់បាន ប៉ុន្មានផង Apple សម្រេចបិទ iOS 9.0.2 ជាបន្ទាន់ភ្លាមៗ ព្រោះមិនចង់អោយ មហាជន ទូទៅ ធ្វើការ Jailbreak លើឧបករណ៍ របស់ខ្លួន ហើយ Apple ក៏ត្រៀមចេញ​ iOS 9.2 ជាផ្លូវការដែរ ព្រោះពេលនេះ វាកំពុងតែ ស្ថិតក្នុង ជំនាន់ Beta។

រឿង Jailbreak ប្រព័ន្ធ​ប្រតិបត្តិការ iOS វា​នឹង​ត្រូវ​បញ្ចប់​ត្រឹម iOS 9.1?

កាលពីជំនាន់ ប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.0 ចេញជាផ្លូវការ យើងទទួលបាន ពត៌មាន ទាក់ទងនឹង Jailbreak ជាច្រើន ហើយនៅ ទីបំផុតវាពិត ជាអាច Jailbreak បានដូចក្តី រំពឹងទុក នឹងតាម រយៈពត៌មានពីក្រុម ហែកគុកផ្សេងៗ ពិតមែន។ ចំណែកឯ ប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.1 វិញ ហាក់ដូចជាស្ងាត់ឈឹង តែម្តង គ្មានពត៌មាន គ្មានប្រភពណា ច្បាស់លាស់ បញ្ចេញមកសោះ សូម្បីតែ ការងារ Jailbreak ទៅលើវា ក៏គ្មានដែរ។ ខេមបូ មិនអាច និយាយបាន ថាវាអាច Jailbreak ឬ វាមិនអាច Jailbreak ទេ តែបើតាមការ សង្កេតពី ក្រុមការងារ យើងខ្ញុំ មើលទៅ វាហាក់ដូចជា ពិបាកបន្តិច ហើយ រឿង Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.1។

ចំពោះក្រុមហែកគុកវិញ Pangu គាត់នៅតែបន្ត ធ្វើការងារ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9.0.2 ព្រោះវា មិនទាន់អាច ដើរស្រួលបួល ចំពោះកម្មវិធី លើកុំព្យូទ័រ ដោយសារ តែវានៅមាន បញ្ហាឧបករណ៍ ជាច្រើន មិនអាច Jailbreak បាន មួយវិញទៀត កុំព្យូទ័រមួយចំនួន មិនទាន់អាច ប្រើវាបាន។ ចំណែកឯ TaiG វិញស្ងាត់ ជ្រាបតែម្តង និយាយរួមទៅ មានតែ Pangu និង TaiG ទេ ដែលលេច ធ្លោខាង Jailbreak ច្រើនជាងគេ តាំងពី ជំនាន់ iOS 8 មក តែមកដល់ ប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.1 គឺស្ងាត់យក តែម្តង សូម្បីតែដំណឹង បន្តិចក៏ គ្មានដែរ។

សរុបមកយើងមិនអាចសន្និដ្ឋានបានទេ ថាប្រព័ន្ធ ប្រតិបត្តិការ iOS 9.1 វាអាច Jailbreak បានឬ មិនបាន ហើយបើទោះ ជាបាន មិនដឹងយូរ ឬ ក៏ឆាប់ដែរ តែក្តីរំពឹងទុក ភាគរយច្រើន ប្រព័ន្ធប្រតិបត្តិការ​ iOS 9.1 ពិតជាមាន សុវត្ថិភាពខ្ពស់។ បើសិនជា យើងទទួលបាន ពត៌មាន​ផ្សេងៗ ទាក់ទង នឹងរឿង Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9.1 ខេមបូ នឹងជម្រាបជូន ប្រិយមិត្តពេល ក្រោយៗទៀត!!! ចំពោះអ្នកផ្ទាល់ តើអ្នកនឹងគិត យ៉ាងណា ប្រសិនបើ ប្រព័ន្ធប្រតិបត្តិការ iOS មិនអាច Jailbreak បាន?

  • ដោយ: Meng
  • 9:14 AM, 31 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ