Raymond Lam ល្បី​ចំណាយ​លុយ​៦២លាន​ដុល្លារ​ទិញ​ផ្ទះ​ថ្មី​​ឲ្យ​មិត្ត​ស្រី


Raymond Lam ល្បី​ចំណាយ​លុយ​៦២លាន​ដុល្លារ​ទិញ​ផ្ទះ​ថ្មី​​ឲ្យ​មិត្ត​ស្រី

ថ្មី​ៗ​នេះ មាន​គេ​ឃើញគូ​ស្នេហ៍​តារា​សម្ដែង​ហុងកុង Raymond Lam និង Karena Ng ចូល​ទិញ​សម្ភារៈ​ផ្ទះ​បាយ​​ នៅ​ហាង​ទំនើប​មួយ ដោយ​បាន​ចំណាយ​លុយ​អស់ ២ម៉ឺន​ដុល្លារ។ បើ​ទោះ​ជា Karena អះអាង​ថា​ពួក​គេ​គ្រាន់​តែ​ដើរ​មើល​ ប៉ុន្តែ​ចម្លើយ​ពិត​ប្រាកដ​ត្រូវ​បាន​គេ​លាតត្រដាង​យ៉ាង​ច្បាស់​នៅ​ពេល​នេះ។

 

Raymond Lam ល្បី​ចំណាយ​លុយ​៦២លាន​ដុល្លារ​ទិញ​ផ្ទះ​ថ្មី​​ឲ្យ​មិត្ត​ស្រី

 

ទស្សនាវដ្ដី​មួយ​បាន​រាយការណ៍​ថា Karena បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ Raymond ទិញ​ផ្ទះ​ថ្មី​មួយ​សម្រាប់​ពួក​គេ​រស់​នៅ​ជាមួយ​គ្នា ហើយ​មូលហេតុ​ដែល​ពួក​គេ​ចូល​ទិញ​សម្ភារៈ​ផ្ទះ​បាយ​ថ្លៃ​ៗ​ជា​ច្រើន​នោះ គឺ​ដើម្បី​យក​មក​ប្រើ​នៅ​ផ្ទះ​ថ្មី​នេះ​ឯង។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Karena មិន​ចង់​មក​នៅ​ផ្ទះ​បច្ចុប្បន្ន​របស់ Raymond នៅ​អគារ Dynasty Court ទេ ដោយ​សារ​តែ​សង្សារ​ចាស់​របស់ Raymond នាង Pan Shuang Shuang ធ្លាប់​រស់​នៅ​ទីនោះ។ ដើម្បី​ផ្គាប់​ចិត្ត​មិត្ត​ស្រី តារា​វ័យ៣៥ឆ្នាំ បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទិញ​ផ្ទះ​ថ្មី​នេះ។​​

 

ផ្ទះ​ថ្មី​របស់ Raymond មាន​ទីតាំង​ស្ថិត​នៅ​អគារ Woodbury Court។ ប្រភព​ផ្ទៃ​ក្នុង​បាន​បញ្ជាក់​ថា ពួក​គេ​បាន​រក​មើល​ផ្ទះ​ថ្មី​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ។ ចុង​បញ្ចប់ តារា​សម្ដែង​រឿង “កំពូល​ក្បាច់​គុន​ថាយជី” បាន​សម្រេច​ចិត្ត​ចំណាយ ៦២លាន​ដុល្លារ​ហុងកុង (ជិត​៨លាន​ដុល្លារអាមេរិក) សម្រាប់​ផ្ទះ​ទំហំ ២៣៦ម៉ែត្រ​ការ៉េ ដែល​អាច​មើល​ឃើញ​ទេសភាព​មាត់​សមុទ្រ​បាន។

 

Raymond Lam និង Karena Ng បាន​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​បង្ហើប​ពី​គម្រោង​រៀបការ​ជាមួយ​គ្នា​ម្ដង​​ទេ​​រហូត​មក​ដល់​ពេល​នេះ ៕

 

ចុចអាន៖Raymond Lam ​ប្រេះ​​ឆ្អឹង​កជើង​អំឡុង​ពេល​ថត​រឿង

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ ahmike