ប្លង់​ខ្លះៗ​រឿង​​ ”ប៉ុបពីទៅហូលីវូដ” នៅ​កំពង់​ឆ្នាំង​ម្សិល​មិញ

រឿង “ប៉ុបពីទៅហូលីវូដ” ដែល​ជា​វណ្ណកម្ម​របស់​ផលិតកម្ម 802AD នឹង​ត្រូវ​ថត​បញ្ចប់ នៅ​ថ្ងៃ​នេះ​ហើយ បន្ទាប់​ពី​ចេញ​ថត​ជិត​១ខែ​មក។ រសៀល​ម្សិលមិញ​​នេះ ក្រុម​ការងារ​ Sabay ​បាន​ចុះ​ទៅ​ផ្ដិត​យក​សកម្មភាព​ផ្ទាល់ ដែល​បាន​ធ្វើ​ឡើង​នៅ​​ភូមិ ក្រាំងល្វា  ឃុំក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង។

ប្លង់​ខ្លះៗ​រឿង​​ ”ប៉ុបពីទៅហូលីវូដ” នៅ​កំពង់​ឆ្នាំង​ម្សិល​មិញ

រយៈ​ពេល​ថត​២ថ្លៃ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​អ្នក​ភូមិ​នៅ​ទី​នោះ ស្ទើរ​ដាច់​បាយ​ដាច់​ទឹក​គ្រប់​គ្នា ដោយសារតែ​ចង់​ឃើញ​សកម្មភាព​នៃ​ការ​ថត​ខ្សែភាពយន្ត​ខ្នាត​​ធំ​មួយ​នេះ ក៏​ដូច​ជា​ចង់​ឃើញ​​ក្រុម​តារា​សម្ដែង។ តារា​សម្ដែង​ដែល​បាន​ទៅ​ថត​ម្សិល​មិញ​នេះ  មាន​ដូច​ជា ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ និង​​តារា​កិត្តិយស ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​អ្នក​ភូមិ មក​ចោល​រោម​មើល និង​សុំ​ថត​ទុក​ជា​អនុស្សាវរីយ​ជា​ច្រើន។

លោក សុខ វិសាល ផលិតករ​នៃ​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​២ថ្ងៃ​ដែល​ក្រុម​ការងារ​របស់​លោក ចុះ​មក​ថត​ខ្សែភាពយន្ត​នេះ ត្រូវ​បាន​អ្នក​ស្រុក​អ្នក​​​ភូមិ ក៏​ដូច​ជា​អាជ្ញាធរ ស្វាគមន៍​​យ៉ាង​កក់ក្ដៅ​បំផុត  ដោយ​ក្នុង​នោះ​ដែរ ប៉ូលិស បាន​មក​ជួយ​សម្រួល​ចរាចរណ៍ ហើយ​ចំណែក​​អ្នក​ភូមិ​ ជា​ពិសេស​ក្មេងៗ បាន​មក​​មើល​សកម្មភាព​ថត ដែល​នាំ​ក្រុម​ការងារ​ក៏​ដូច​ជា តារា​សម្ដែង មាន​កម្លាំង​ចិត្ត​ជា​​ខ្លាំង។

ដោយសារ​ប្លង់​​ចុង​ក្រោយ​នេះ​ជាប្លង់​​​ធំ ហើយ​ត្រូវ​ថត​នៅ​កន្លែង​តែ​មួយ​ទៀត  ក្រុម​តារា​សម្ដែង​ក៏​ដូច​ជា​ក្រុម​បច្ចេកទេស បាន​សម្រាក​នៅ​ផ្ទះ​ភូមិ ​ចំនួន២យប់​មក​ហើយ ឬ​អាច​បន្ត​សម្រាក​១យប់​នេះ​​ទៀត។

រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ និយាយ​ពី​​មនុស្ស​ភេទ​ទី ៣​ មួយ​ក្រុម ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា ជា​ដើម។ រឿង​មួយ​នេះ​ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ក្រោយ​ពី​ថត​ចប់ រឿង​មួយ​នេះ​​គ្រោង​ចាក់​បញ្ចាំង​​នៅ​ដើម​ឆ្នាំ ២០១៦ នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ ខុត សីហា