Bayern ភ្លក្សរសជាតិស្មើលើកដំបូង ពេល ជួប Frankfurt យប់មិញនេះ (Video Inside)

ក្រុងម៉ូនិច៖ ក្រុមការពារតំណែងជើងឯក Bayern Munich បាន ស្គាល់រសជាតិស្មើលើកទី១របស់ខ្លួន ក្រោមថ្វីជើង របស់ក្រុមម្ចាស់ផ្ទះ Eintracht Frankfurt យប់មិញនេះក្នុងសប្តាហ៍ទី១១ ជើងទី១ នៅ Bundesliga រដូវកាលថ្មីឆ្នាំ ២០១៥-២០១៦ ។

នេះជាការទទួលបាន១ពិន្ទុលើកដំបូងក្នុងរដូវកាលថ្មីនេះ ដោយរក្សាប្រវត្តិមិនចាញ់នៅឡើយទេទាំងក្នុង និងក្រៅទឹកដី ដោយឈ្នះ១០ប្រកួត និងស្មើ១ប្រកួតយប់មិញនេះមាន៣១ពិន្ទុនាំមុខកំពូលតារាងដាច់ដដែល គ្រាដែលក្រុម Borussia Dortmund តាមពីក្រោយមាន២៣ពិន្ទុ ។

ក្នុងការប្រកួតយប់មិញនេះដែរ ក្រុមរបស់លោក Pep Guardiola ខំវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ ដើម្បី រកគ្រាប់បាល់បំប៉ោងសំណាញ់ទី និងបន្តទទួលបាន៣ពិន្ទុបន្ថែមទៀត ដ្បិតតែក្រុម Frankfurt លេងជាលក្ខណៈទម្រង់ បិទហើយ នៅតែមិនអាចបំបែកហ្វូងការពារបានដដែលតាំងពីចាប់ផ្តើមលេង រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី មានលទ្ធផលផ្លូវការ ០-០ ដែលជាលើកទី១របស់ក្លឹបផងដែរដែលមិនអាចទម្រុះសំណាញ់គូបក្ខដិបក្សបាន នោះ ៕

Bayern ភ្លក្សរសជាតិស្មើលើកដំបូង ពេល ជួប Frankfurt យប់មិញនេះ (Video Inside)

Bayern ភ្លក្សរសជាតិស្មើលើកដំបូង ពេល ជួប Frankfurt យប់មិញនេះ (Video Inside)

Bayern ភ្លក្សរសជាតិស្មើលើកដំបូង ពេល ជួប Frankfurt យប់មិញនេះ (Video Inside)

  • Bayern ភ្លក្សរសជាតិស្មើលើកដំបូង ពេល ជួប Frankfurt យប់មិញនេះ (Video Inside)已关闭评论
  • 376 views
  • Hide Sidebar
    A+
Publish on:2015/10/31  Category:កីឡា