ក្នុងខែតុលា ACU ទទួលបាន ពាក្យប្តឹង៨២

ភ្នំពេញ៖ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) នៅក្នុងខែតុលា ឆ្នាំ២០១៥នេះ បានទទួលពាក្យប្តឹងចំនួន ៨២ ក្នុងនោះពាក្យប្តឹង អនាមិកចំនួន ២៨ ស្មើនឹង៣៤ភាគរយ។

យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បានឲ្យ ដឹងថា ACU បានធ្វើលិខិតឆ្លើយតប ទៅម្ចាស់បណ្តឹងទាំង៨២វិញ បានចំនួន ៦២លិខិត, ធ្វើលិខិតសុំឲ្យស្ថាប័ន-អង្គភាព សាម៉ីខ្លួនពាក់ ព័ន្ធបំភ្លឺ ៣៩លិខិត និងបានទទួលលិខិតបំភ្លឺមកវិញពីស្ថាប័ន អង្គភាព សាម៉ីខ្លួនពាក់ព័ន្ធ ៣០លិខិត ។

ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ សេចក្តីជូនដំណឹងខាងលើ បានបន្ថែមថា ក្នុងខែតុលានេះ មានអ្នកមកប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចំនួន ១៧៣នាក់ ក្នុងនោះ តាមរបប ២ឆ្នាំ ចំនួន ២១នាក់, ទើបតែងតាំងថ្មីចំនួន ៩៩នាក់, លាឈប់/ចប់អណត្តិចំនួន ២៧នាក់, ចូលនិវត្តន៍ចំនួន ២៦នាក់ ។ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ ACU នឹងរៀបចំផ្សព្វផ្សាយតម្រូវឲ្យថ្នាក់ប្រធានមន្ទីរ អនុប្រធានមន្ទីរប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ពាក់ព័ន្ធនឹងការងារកោសវិច័យវិញ ACU បានស្រាវជ្រាវអត្តសញ្ញាណ ម្ចាស់ក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចចំនួន ២០ក្រុមហ៊ុន និងបានចុះទៅដល់ក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចនៅខេត្តបន្ទាយមានជ័យ, សៀមរាប, ត្បូងឃ្មុំ និងកំពង់ចាម។ តុលាការបានស្នើឲ្យ ACU រកអត្តសញ្ញាណមួយចំនួន ពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ផងដែរ។

ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានមានប្រសាសន៍វាយតម្លៃថា ទោះបីខែតុលា ឆ្នាំ២០១៥នេះ មានថ្ងៃបុណ្យច្រើនតែការងារប្រចាំខែនៅតែមមាញឹក និងសកម្ម។

ក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ បានជំរុញ និងលើកទឹកចិត្តឲ្យ ACU គួរពង្រឹង និងបង្កើនសមត្ថភាព ដកបទពិសោធន៍បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ៕

ក្នុងខែតុលា ACU ទទួលបាន ពាក្យប្តឹង៨២

ក្នុងខែតុលា ACU ទទួលបាន ពាក្យប្តឹង៨២

ក្នុងខែតុលា ACU ទទួលបាន ពាក្យប្តឹង៨២