ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍​ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង​នៅ​ក្រុង​ព្រះសី​ហនុ ​

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានឱ្យ​ដឹងថា កម្លាំង​​ប៉ូលិស​​អន្តោ​ប្រវេ​សន៍​​ក្រសួងមហាផ្ទៃ​ ដឹកនាំដោយលោក​ឧត្តម​សេ​នីយ៍​ឯក​ សួន សំបូរ អគ្គ​នាយក​រង​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​ស្ថានទូតចិន បានធ្វើការ​ចុះ​ឆែកឆេរ និង​ត្រួត​ពិនិត្យ​​​​ក្នុង​ភូមិ​គ្រឹះ​មួយ​​កន្លែង​ក្បែរ​សណ្ឋាគារ​សុខា ​​ស្ថិត​​នៅ​ភូមិ​៣ សង្កាត់​៣​ ក្រុងព្រះសីហនុ ​ដោយសង្ស័យ​​ថា មាន​​លាក់​​ជន​ជាតិ​ចិន​​ខុស​ច្បាប់​​ជា​ច្រើនរយ​នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើង​នាវេលាម៉ោង​១០ព្រឹកថ្ងៃទី​៣១ តុលា ២០១៥ នេះ ដែលរហូតមកទល់​ម៉ោងនេះ គេនៅមិនទាន់​ដឹង​ថា ​ជនជាតិចិន​មានច្បាប់ និងអត់​ច្បាប់​មានប៉ុន្មាន​នាក់​​នៅឡើយទេ ខណៈ​ដែលគេ​ឃើញ​​កម្លាំងបាន​ត្រៀម​រថយន្ត​ក្រុង​ចំនួន​២​គ្រឿង​ ដើម្បី​ដឹក​ជនជាតិ​ចិនដែល​​អត់ច្បាប់​ទៅកាន់រាជធានីភ្នំពេញ ដើម្បី​បំពេញ​ឯក​សារ​​បញ្ជូនទៅ​ស្រុកកំណើតវិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព