ឆេះក្លឹបកំសាន្ត យប់មិញ សម្លាប់មនុស្ស យ៉ាងតិច ២៧នាក់ និងជាង១០០នាក់ទៀត រងរបួស (មានវីដេអូ)

រ៉ូម៉ានី៖ កាលពីយប់ថ្ងៃសុក្រ ទី៣០ ខែតុលា ម្សិលមិញនេះ មានអគ្គីភ័យ ឆេះក្លឹបកំសាន្តមួយ នៅឯទីក្រុង​ Bucharest របស់ប្រទេស រ៉ូម៉ានី ដោយបានឆក់យក ជីវិតមនុស្ស អស់យ៉ាងហោចណាស់ ចំនួន ២៧នាក់។

ឆេះក្លឹបកំសាន្ត យប់មិញ សម្លាប់មនុស្ស យ៉ាងតិច ២៧នាក់ និងជាង១០០នាក់ទៀត រងរបួស (មានវីដេអូ)សកម្មភាពរបស់ក្រុមសង្រ្គោះ

យោងតាមប្រភពសារព័ត៌មាន របស់ប្រទេសរ៉ូម៉ានី បានឲ្យដឹងថា មានអគ្គីភ័យឆាបឆេះ ទ្រង់ទ្រាយធំមួយ នៅឯក្លឹបកំសាន្ត Colectiv កាលពីយប់មិញនេះ និងបានបង្កឲ្យមនុស្ស ដែលបានចូលទៅកំសាន្ត នៅទីនោះ​ស្លាប់យ៉ាងហោចណាស់ ២៧នាក់ និង ១៥៥នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ដែលផ្តើមចេញ ពីការរត់ជាន់គ្នា នៅឯច្រកទ្វារចេញ។

ចំពោះមូលហេតុ ដែលបង្កឲ្យមានអគ្គីភ័យ កើតឡើងបែបនេះ គឺអាចបណ្តាលមកពី ការបាញ់កាំជ្រួច នៅខាងក្នុង ក្លឹបកំសាន្តមួយនោះ នេះបើផ្អែកលើ ការបញ្ជាក់ពីប្រភព ព័ត៌មានដដែលនោះ។

ឆេះក្លឹបកំសាន្ត យប់មិញ សម្លាប់មនុស្ស យ៉ាងតិច ២៧នាក់ និងជាង១០០នាក់ទៀត រងរបួស (មានវីដេអូ)
ទីតាំងដែល មានហេតុការណ៍ឆេះក្លឹបកំសាន្ត

សាក្សីជាច្រើន ដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែក បានរៀបរាប់ថា មុនដំបូងមានផ្កាភ្លើង ផ្ទុះនៅលើឆាក ក្រុមតន្ត្រី ដែលធ្វើឲ្យមនុស្ស ជាច្រើនគិតថា វាគឺជាការសម្តែង ប៉ុន្តែក្រោយមក សរសេរ និងពិដានក្លឹប ក៏ត្រូវបានឆាបឆេះ និងមានផ្សែងយ៉ាងខ្លាំង តែម្តង។

ជាមួយគ្នានេះដែរ លោក Victor Lonescu សាក្សី ដែលនៅក្នុងហេតុការណ៍នោះផ្ទាល់ ក៏បានបញ្ជាក់ថា “មនុស្សជាច្រើនសន្លប់ ដោយសារតែ ផ្សែងនៃអណ្តាតភ្លើង ហើយក្រោយមក ភាពចលាចល ក៏កើតឡើង ភ្លាមៗតែម្តង ដែលបានធ្វើឲ្យ មនុស្សនៅទីនោះ នាំគ្នារត់ប្រសេចប្រសាច រហូតដល់ជាន់គ្នាស្លាប់ បែបនេះទៅ”។

គូរបញ្ជាក់ផងដែរថា ក្លឹបកំសាន្ត Colectiv មានច្រកចេញតូចៗ ២ប៉ុណ្ណោះ ហើយអំឡុងពេល អគ្គីភ័យឆាបឆេះនោះ មានទ្វារតែមួយប៉ុណ្ណោះ ដែលអាចបើកបាន ប៉ុន្តែក្រោយមក មនុស្សនៅក្នុងក្លឹប ក៏ទម្លុះទ្វារមួយទៀត ដើម្បីរត់ចេញ ខណៈមានមនុស្ស ចូលទៅកំសាន្ត មិនក្រោម ៤០០នាក់ នោះទេ ហើយអ្នករបួស ភាគច្រើន គឺទទួលរងការរលាក ពីអណ្តាតភ្លើង និងការឈ្លក់ផ្សែង។

ជុំវិញសោកនាដកម្ម មួយនេះផងដែរ លោកប្រធានាធិបតី របស់ប្រទេសរ៉ូម៉ានី Klaus Iohanis បានសរសេរសារ នៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ពួកយើងមានការ សោកសង្រេង យ៉ាងជ្រាលជ្រៅ ចំពោះសោកនាដកម្ម ដែលបានកើតឡើង កាលពីយប់មិញនេះ ហើយវាគឺជាថ្ងៃ ដ៏ក្រៀមក្រំបំផុតមួយ សម្រាប់ជនរួមជាតិ ទាំងមូល ក៏ដូចជាខ្លួនខ្ញុំ ផ្ទាល់ផងដែរ”៕

ទិដ្ឋភាពមួយចំនួនទៀត ជុំវិញហេតុការណ៍ឆេះក្លឹបកំសាន្ត នៅប្រទេស រ៉ូម៉ានី៖

ឆេះក្លឹបកំសាន្ត យប់មិញ សម្លាប់មនុស្ស យ៉ាងតិច ២៧នាក់ និងជាង១០០នាក់ទៀត រងរបួស (មានវីដេអូ)
ឆេះក្លឹបកំសាន្ត យប់មិញ សម្លាប់មនុស្ស យ៉ាងតិច ២៧នាក់ និងជាង១០០នាក់ទៀត រងរបួស (មានវីដេអូ)
ឆេះក្លឹបកំសាន្ត យប់មិញ សម្លាប់មនុស្ស យ៉ាងតិច ២៧នាក់ និងជាង១០០នាក់ទៀត រងរបួស (មានវីដេអូ)
ឆេះក្លឹបកំសាន្ត យប់មិញ សម្លាប់មនុស្ស យ៉ាងតិច ២៧នាក់ និងជាង១០០នាក់ទៀត រងរបួស (មានវីដេអូ)

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត