រូបមន្តធ្វើឲ្យធ្មេញសស្អាតក្នុងពេល ២នាទី

ធ្មេញសស្អាតមិនត្រឹមតែអាចជួយលើកសម្រស់ស្នាមញញឹមរបស់អ្នកឲ្យកាន់តែមាន​ភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងទទួលបាន​ភាព​ទាក់ទាញពីអ្នកនៅជុំវិញខ្លួនថែមទៀត។
 
រូបមន្តធ្វើឲ្យធ្មេញសស្អាតក្នុងពេល ២នាទី
អ្នកមិនចាំបាច់ចំណាយពេល​លើការព្យាបាលនៅកន្លែងដែលថ្លៃៗនោះទេ គ្រាន់តែ​ប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិសាមញ្ញៗនឹងទទួលបានធ្មេញសស្អាតដូចបំណង។ តើអ្នក​នៅ​ចាំអី​ទៀត? ស្វែងរកគ្រឿងផ្សំសំខាន់ៗពីរមុខគឺ ម្សៅដុតនំ (baking soda) និងក្រូចឆ្មា ១ផ្លែ វានឹងជួយឲ្យធ្មេញឆាប់សស្អាតក្នុងពេលតែ ២នាទីប៉ុណ្ណោះ។
១. ចាក់ម្សៅដុតនំ (baking soda) ១ស្លាបព្រាបាយ ចូលទៅក្នុងចានមួយ
២. បន្ទាប់មកពុះក្រូចឆ្មាជាពីរចំណែក
៣. ច្របាច់យកទឹកឲ្យបាន ១ស្លាបព្រាបាយ
៤. លាយទឹកក្រូចឆ្មា ជាមួយនឹងម្សៅដុតនំ ឲ្យក្លាយជាល្បាយ
៥. រកក្រណាត់ ឬកន្លែងស្អាតមួយ
៦. ជ្រលក់កន្សែងចូលទៅក្នុងល្បាយនោះ រួចត្រដុសនៅលើធ្មេញឲ្យសព្វទាំងអស់
៧. រងចាំឲ្យបាន ២នាទី
៨. បន្ទាប់ពីលាងជម្រះធ្មេញរបស់អ្នកឲ្យបាន​ស្អាត អ្នកនឹងទទួលបានលទ្ធផលដូចក្តីរំពឹងទុក។
សូមចង់ចាំថា វិធីនេះ មិនត្រូវអនុវត្តជាញឹកញាប់ពេកនោះទេ (១សប្តាហ៍ម្តងបានហើយ) ព្រោះការធ្វើញឹកញាប់ខ្លាំងពេកអាចប៉ះពាល់កាចាធ្មេញរបស់អ្នក៕
ដោយ៖ មង្គលការ
ប្រភព៖ hsalud

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តធ្វើឲ្យធ្មេញសស្អាតក្នុងពេល ២នាទី