ក្រុមសាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ ប៉ះ​ក្រសួង​មហាផ្ទៃ វគ្គ​ជម្រុះ​បឋម​នៃ​ពាន Soccer League

ភ្នំពេញ៖ ក្រុមបាល់ទាត់សាលាខណ្ឌពោធិ៍សែនជ័យ នឹងជួបប្រកួតទល់នឹងក្រុមបាល់ទាត់ក្រសួងមហាផ្ទៃក្នុង ព្រឹត្តិការណ៍នៃព្រឹត្តិការណ៍ពានរង្វាន់ Soccer League លើកទី៣ ឆ្នាំ២០១៥ នាថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ សប្តាហ៍ក្រោយនាម៉ោង ៤៖០០នាទីរសៀល នៅទីលានបាល់ទាត់វេស្ទើន ផ្លូវលេខ 1966 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

នេះការប្រកួតវគ្គជម្រុះបឋមដែលមាន ៤៧ក្រុមចូលរួម ។ សម្រាប់ការប្រកួតនេះដែរ ក្រុមដែលឈ្នះត្រូវ ប៉ះក្រុមឈ្នះ និងក្រុមចាញ់ត្រូវ ប៉ះក្រុមចាញ់ ដើម្បីជម្រុះយកតែ ៣២ក្រុមលេងបន្តទៀត ។

លោក សំ សារ៉ាវុធ គ្រូបង្វឹកក្រុមបាល់ទាត់សាលាខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា ជួសមុខឲ្យក្រុមបាល់ ទាត់សាលាខណ្ឌ និងក្នុងនាមជាអភិបាលខណ្ឌពោធិ៍សែនជ័យ សូមគោរពអញ្ជើញបងប្អូនមហាជន ជាពិសេសបងប្អូន ដែលរស់នៅខណ្ឌពោធិ៍សែនជ័យទាំងមូល សូមចូលរួមទស្សនា និងជួយលើកទឹកចិត្តកីឡាករឲ្យបានច្រើនកុះករ ។

ការចូលរួមទស្សនារបស់បងប្អូនទាំងអស់ គឺជាការលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា និងជាការជំរុញ ឲ្យយុវជន-យុវតី ទាំងអស់ងាកមកលេងកីឡា ដើម្បីសុខភាព មិត្តភាព សាគ្គីភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ៕

ក្រុមសាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ ប៉ះ​ក្រសួង​មហាផ្ទៃ វគ្គ​ជម្រុះ​បឋម​នៃ​ពាន Soccer League