លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប


លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប

លោក​យាយ​អាយុ ៩៧​ឆ្នាំ​ម្នាក់នៅ​សហរដ្ឋអាមេរិក បាន​ស្រែក​យំ​បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​កម្រិត​វិទ្យាល័យ​(បាក់ឌុប) ​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​ពី​វិទ្យាល័យ Catholic Central High School ក្រោយ​បោះ​បង់​ការ​សិក្សាទាំង​បង្ខំ​ចិត្ត​​តាំង​ពី ៨០​ឆ្នាំ​មុន។

 

លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប

 

​តាម​ពិត​លោក​យាយ Margaret Thome Bekema អាច​បញ្ចប់​ថ្នាក់​វិទ្យាល័យ​តាំង​ពី​ឆ្នាំ​១៩៣៦ ប៉ុន្តែ​នៅ​អាយុ​១៧​ឆ្នាំ ត្រូវ​បោះ​បង់​ចោល​ការ​សិក្សា​ទាំង​ស្រុង​ដើម្បី​មើល​ថែ​ប្អូន ៣​នាក់ និង​ម្ដាយ​ដែល​មាន​ជំងឺ​មហារីក​ជាប់​ខ្លួន។ ក្នុង​វ័យ​ដែល​ក្មេង​ដទៃ​កំពុង​សិក្សា លោក​យាយ​ត្រូវ​ចម្អិន​អាហារ សម្អាត និង​បោក​គួកសំលៀក​បំពាក់​ប្អូនៗ។

 

លោក​យាយ Bekema បាន​និយាយ​ថា៖ «ខ្ញុំ​ត្រូវ​លា​ចាក​សាលា​ដើម្បី​ទទួល​ខុស​ត្រូវ​លើ​គ្រួសារ»។ លោក​យាយ​បាន​បន្ត​ទៀត​ថា៖ «វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ អ្នក​មិន​ដឹង​ឡើយ​ថា​ពិបាក​យ៉ាង​ណា… ខ្ញុំ​ស្រលាញ់​វិទ្យាល័យ ហើយ​ខ្ញុំ​មាន​មិត្ត​ច្រើន​ណាស់»។

 

ដោយសារ​ចង់​បំពេញ​បំណង​លោក​យាយ វិទ្យាល័យ Catholic Central High School បាន​ផ្ដល់​សញ្ញាបត្រ​បាក់ឌុប​កិត្តិយស​មួយ ​ធ្វើ​ឲ្យ​លោក​យាយ​រំភើប​ចិត្ត​ទប់​ទឹក​ភ្នែក​មិន​ជាប់ ព្រោះ​អាច​សម្រេច​បំណង​ដែល​តែង​ស្រមៃ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ៕

 

លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប

 

លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប

 

លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប

 

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail