ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ មានដាវសាំម៉ូរ៉ៃជាប់នឹងខ្លួន

ភ្នំពេញ ៖ កម្លាំងអ ហ ខណ្ឌដូនពេញ បានឃាត់ខ្លួនជន សង្ស័យពីរនាក់ មានដាវសាំម៉ូរ៉ៃ នៅជាប់នឹងខ្លួន នៅវេលាម៉ោង២៣និង២០នាទីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ចំណុចសួនច្បារ មុខស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីអ ហ ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ១.ចាន់ ថេន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅនិងមុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ សេង រ័ត្ននា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ ។

បច្ចុប្បន្នជន សង្ស័យទាំងពីរនាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដើ់ម្បីកសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ មានដាវសាំម៉ូរ៉ៃជាប់នឹងខ្លួន