យុវជន ដែលគំរាមសម្លាប់ សម្តេចក្រឡាហោម ស ខេង នៅលើ Facebook ត្រូវបាន ដោះលែង

សៀមរាប ៖ យុវជនម្នាក់ ដែលគំរាមសម្លាប់ សម្តេចក្រឡាហោម ស ខេង នៅលើបណ្តាញសង្គម Facebook ត្រូវ បានដោះលែងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ បន្ទាប់ពីតុលាការ ខេត្តសៀមរាប ចេញសាល ក្រម សម្រេចឱ្យជាប់ពន្ធនាគារ រយៈពេល ១៥ខែ ប៉ុន្តែ អនុវត្តទោសត្រឹមតែ ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃចាប់ខ្លួន កាលពីខែកញ្ញាមក ។ នេះបើតាមកញ្ញា ថា រ័ត្នថុន មេធាវីជនជាប់ចោទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល នៅព្រឹកថ្ងៃសោរ៍ ទី៣១ ខែតុលា ឆ្នាំ២០១៥ នេះ ។

យុវជន តៅ សាវឿន អតីតនិស្សិត រៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីសរសេរគំរាមសម្លាប់ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គម Facebook ដោយគំរាមថា នឹងបោកគ្រាប់បែកឱ្យស្លាប់ ពេលសម្តេចក្រឡាហោម ស ខេង ទៅដល់ខេត្តសៀមរាប ដើម្បីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ South-East Asia ។

សវនាការ របស់លោក តៅ សាវឿន ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ។ លោក ឈុន ចន្ទ័សីហា ចៅក្រមជំនុំជម្រះរឿងក្តី យុវជនខាងលើ ធ្លាប់បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថាក្រោយ ពិនិត្យ និងថ្លឹងថ្លែងរួច តុលាការបានសម្រេចកាត់ទោស យុវជន តៅ សាវឿន ឱ្យជាប់ទោសចំនួន១៥ខែ ប៉ុន្តែ អនុវត្តទោសត្រឹមតែ ១ខែ ដោយសារតែ យុវជនខាងលើបានសារភាព និងពុំមានចេតនាធ្វើដូចអ្វីដែលគេសរសេរ។

សូមជំរាបថា នាពេលកន្លងទៅ ក្រុមគ្រួសារ និងយុវជន តៅ សាវឿន បានធ្វើលិខិតសុំទោស ចំពោះសម្តេចក្រឡា ហោម ស ខេង ជាបន្តបន្តាប់ ហើយក្រោយមក សម្តេច ស ខេង ក៏បានសម្តែងការសោកស្តាយ ចំពោះសកម្មភាព ល្មើសរបស់យុវជនតៅ សាវឿន ផងដែរ ដោយសម្តេចបានបញ្ជាក់ម្តងហើយម្តងទៀតថា សម្តេចមិនបានប្តឹងទៅ យុវជនខាងលើទេ ៕

យុវជន ដែលគំរាមសម្លាប់ សម្តេចក្រឡាហោម ស ខេង នៅលើ Facebook ត្រូវបាន ដោះលែង