​ស្ត្រី​វះ​កាត់​សម្រាល​កូន​ ច្រើន​ដង ​ប្រឈម​នឹង​ការ​ បាត់​ចំណង់​ផ្លូវ​ភេទ​

​បច្ចុប្បន្ន​សេដ្ឋកិច្ច​រីក​ចម្រើន​នាំ​ឲ្យ​​មនុស្សកាន់​តែ​ខ្ជិល​ ស្ត្រី​ខ្លះ​សូម្បី​តែ​បង្កើត​កូន​ក៏​ខ្ជិល​ដែរ​ សុខ​ចិត្តវះ​កាត់​​ទោះ​បី​ជា​ចំណាយ​លុយច្រើនបន្តិច​​ក៏ដោយ​ ។ជា​ទូ​ទៅ​ការវះកាត់​សម្រាល​កូន​អាច​ធ្វើ​ទៅ​បា​ន​ក្នុង​ករណីស្ត្រី​​មានអាង​ត្រគៀក​តូច​ពេក ​ឬ​មានបញ្ហា​ដែល​អាច​ប៉ះពាល់​​ដល់ទារក​ ទើប​ទាម​ទារ​ធ្វើការវះកាត់ ​តែ​បច្ចុប្បន្ន​មិន​ដូច្នោះ​ទេ ​ឱ្យ​តែ​​ចង់វះ បាន​ភ្លាម​ដូច​ចិត្ត​ព្រោះ​បច្ចុប្បន្ន​ភាព​រីក​ចំរើន​នៃ​វិស័យ​សុខា​ភិបាល​ក្នុងស្រុក​មិន​ចាញ់​បរទេស ​ទាំង​សំភារៈ​ និង​ធនធាន​មនុស្ស​ ។​
​ស្ត្រី​វះ​កាត់​សម្រាល​កូន​ ច្រើន​ដង ​ប្រឈម​នឹង​ការ​ បាត់​ចំណង់​ផ្លូវ​ភេទ​
​សមាគម​រោគ​ស្ត្រី​កម្ពុជា​បាន​និយាយ​ថា ​ជា​ទូទៅ​ការ​វះ​កាត់​សម្រាល ​​តម្រូវ​អោយ​មាន​ការ​កាត់​ដេរ​ឡើង​វិញ​នូវ​ស្បូន​រ​បស់​ស្ត្រី ​ដើម្បីយក​ទារក​ចេញ​មក​ក្រៅ​ដោយ​សុវត្តិភាព ​តែ​ដោ​យ​សារ​តែ​ចង់​ដេរ​បាន​​ស្អាត ​និង​ជាប់​ល្អ​គ្រូពេទ្យ​​ខ្លះបាន​ជៀរ​សាច់​មួយ​ចំនួ​ន​តូច​ចោល​ ដែល​ជា​លើកទី​មួយ​មិន​មាន​បញ្ហា ​​តែ​បើ​សម្រាល​ដោយ​វះ​កាត់​លើក​ទី២​ អាច​នឹងមាន​បញ្ហាចំពោះស្ត្រី​រូ​​ប​នោះ​ ។
​ជាបញ្ហា​ចោទ​ក្នុង​ផល​ប៉ះ​ពាល់ ​ស្ត្រី​ដែល​​ឆ្លងកាត់​ការ​វះ​កាត់​ច្រើន​ដង ​ហើយបា​ន​កាត់​សាច់នោះ ​​នឹង​ប៉ះ​ពាល់​ក្រ​ពេញ​ម្យ៉ាង​ ដែល​មាន​តួ​នាទី​បញ្ចេញ​ទឹករំអិល​របស់​ស្ត្រី​ ​ក្នុង​ការ​​រួមភេទ​ព្រោះ​ក្រពេញ​នោះ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចេញ​ទឹក​រំអិល​ក្នុ​ង​ការ​រួម​ភេទ​ដូច​មុន​ ​ដែល​ធ្វើ​អោយជីវិត​ផ្លូវ​ភេទ​ស្វាមី​ភរិយាឈាន​ដល់​ការ​ប្រេះ​ឆា​​ព្រោះ​ភរិយា​មិន​អាចបង្រ្គប់​តម្រូវ​ការ​ស្វាមី ​។​
​ដូ​ច​នេះ​សម្រាប់​ស្ត្រី ​ដែល​អាច​ជៀសវាង​ការ​វះ​កាត់​ក្នុងការ​សម្រាល​កូន​បាន​គួរ​តែ​ជៀស​វាង ​ព្រោះ​ខ្លាច​រង​ផល​ប៉ះពាល​ដ៏​គួរ​​ឱ្យរ​អារនេះ ​៕ ​
អត្ថបទ៖ ដេវីដ
Source: onlymyhealth