​វិធី​រក្សា​សួត​របស់​អ្នក​ឱ្យ​រឹង​មាំ ​និង​មាន​សុខភាព​ល្អ​​

​សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​មួយ​ដ៏​មាន​សារៈសំ​ខាន់ ​ស្ថិត​នៅ​​ក្បែរ​ឆ្អឹង​ខ្នង​ត្រង់​ផ្នែក​ទាំង​សង​ខាង​នៃ​បេះដូង​។ សួ​ត​មាន​មុខ​ងារ​សំខាន់​ក្នុង​ការ​បញ្ជូន​អុក​ស៊ីសែន​ ពី​បរិយាកាស​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​ចរន្ដ​ឈាម​ និង​បញ្ចេញ​ជាតិ​កាបូន​ឌី​អុកស៊ីដ​(Carbon dioxide) ​ទៅ​ក្នុង​បរិយាកាស​។ ​កោសិការ​របស់​រាង​កាយ​ត្រូវ​ការ​អុក​ស៊ីសែន​ដើម្បី​ឱ្យដំ​ណើរ​ការ​បាន​រលូន​ និង​លូតលា​ស់ ​ពោល​គឺ​សរីរាង្គ​សួត​នេះ​មិនមា​ន​ពេល​សម្រាក​ឡើយ។ ​
​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ម​នុស្ស​មាន​សុខភាព​ល្អ​ដក​ដង្ហើម​ប្រហែល ​២៥០០០ ​ដង​។ ​រាង​កាយ​របស់​ម​នុស្ស​មាន​នូវ​ប្រព័ន្ធ​ការពារ​បែប​ធម្មជាតិ ​ដែល​រចនា​ឡើង​ដើម្បី​ការ​ពារ​សួត​។ ​ប្រព័ន្ធ​ការ​ពារ​ធម្មជាតិ​នេះ​ដំណើរ​ការ​បាន​ល្អ​ស្ទើរតែ​​គ្រប់​ពេល​ ដោយ​បញ្ចៀស​នូវល​ម្អង​ធូលី ​និង​ប្រយុទ្ធ​ប្រឆាំង​នឹងមេ​រោគ​។ ​ប៉ុន្ដែទោះ​​ជាយ៉ាង​ណា សា​រ​ធាតុ​មិន​ល្អ​មួយ​ចំនួន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ផ្លូវ​ដង្ហើម​ និង​គំរាម​កំហែង​ដល់​សមត្ថភាព​របស់​សួតដើម្បី​ឱ្យ​ដំណើរ​ការ​ប្រក្រតី​ ដែល​អាចនាំ​​ទៅ​រក​ជំងឺ​សួត​។ ​​ខាង​ក្រោម​នេះ ​គឺ​ជា​វិធី​មួយចំ​នួន​ ដើម្បី​ជួយ​ឱ្យ​សួត​របស់​អ្នករឹ​ងមាំ​ ​និង​មាន​សុខភាព​៖​​វិធី​រក្សា​សួត​របស់​អ្នក​ឱ្យ​រឹង​មាំ ​និង​មាន​សុខភាព​ល្អ​​
​១. ​បញ្ឈប់​ការ​ជក់​បារី​៖ ​ប្រសិនបើ​អ្នក​ជក់​បារី​  អញ្ចឹង​ដល់​ពេល​ដែល​អ្នក​ត្រូវវា​ដើម្បី​លើក​កម្ពស់​សុខភាព​សួត​របស់​អ្នក​ហើយ​។ ​ផ្សែង​បារី​មាន​ផ្ទុក​សារ​ធាតុ​គីមី​គ្រោះ​ថ្នាក់​រាប់​ពាន់​ប្រភេទ​ ដែល​សារ​ធាតុ​ទាំង​អស់នោះ​អាច​បង្ក​បញ្ហាដ​ល់​សុខភាព។​ ជា​ក់​ស្ដែង ​ការ​ជក់​បារី​គឺជា​មូល​ហេតុ​ដ៏ចំ​បង​មួយនៃ​កា​រ​កើត​ជំងឺ​សួត​ធ្ងន់​ធ្ងរ​ដូច​ជា ​ជំងឺម​ហារីក​សួត ​និង​ជំងឺរ​លាក​សួត​ធ្ងន់​ធ្ង​រ​។ 
​ផ្សែង​បារី​ធ្វើ​រឹតត្បៀត​ផ្លូវ​ដង្ហើម​ និង​ធ្វើ​ឱ្យ​អ្នក​ជក់​បារី​ពិបាក​ដក​ដង្ហើម។​ ​វា​បណ្ដាល​ឱ្យ​រលាក​ ​និង​ហើម​សួត​ស្រួច​ស្រាវ​។ ​ការជ​ក់បា​រី​ក្នុង​រយៈ​ពេលយូ​រ ​ផ្សែង​បារី​អាច​បំផ្លាញ​ដល់​ជា​លិកា​សួត​ ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​កើន​ឡើង​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​មហា​រីក​សួត​។​ ប្រសិន​រង​វិបត្ដិ​ពី​ជំងឺ​សួត​ឯណា​នីមួយ​ ​ការ​ឈប់​ជក់​បារី​អាច​ជួយ​គ្រប់​គ្រង​អាការៈ​កុំ​ឱ្យ​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ង​រ​ និងលើ​ក​កម្ពស់​គុណភាព​ជីវិត​របស់​អ្នក​។ ​សូម​ប្ដាជ្ញាចិ​ត្ដ​ឈប់​ជក់បា​រី ​និង​ទទួល​យកជំ​នួយ​ពី​វេជ្ជបណ្ឌិត​ជំនាញ​ក្នុង​ករណី​ចាំបាច់​។
​​ចៀស​វា​ការ​ស្រូប​យក​ផ្សែង​បារីពី​​អ្នក​ដទៃ៖​ អ្នក​ដែល​មិន​ជក់​បារី​ត្រូវចៀ​ស​វាងការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ដទៃ ​ដើម្បី​អាច​លើក​កម្ពស់​សួត​ឱ្យ​មាន​សុខភាព​ល្អ​។ ​ផ្សែង​បារី​ពី​អ្នក​ដទៃ​ មាន​ផ្ទុក​នូវ​សារ​ធាតុ​ពុល​ខ្ពស់ ​​​ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សួត​ និង​សុខ​ភាព​រា​ង​កាយ​ទាំង​ស្រង់​របស់​អ្នក​។ ​ ខាង​ក្រោម​នេះ​គឺ​ជា​ទិក​និក ​ដែល​អ្នក​អាច​អនុវត្ដ​ដើម្បី​ចៀស​វាង​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ដទៃ៖​
•​មិន​ត្រូវ​អនុញ្ញាត្ដ​ឱ្យ​នរណា​ម្នាក់​ជក់​បារី​​នៅក្នុង​ផ្ទះ​ រថយន្ដ​ ឬ​កន្លែង​ធ្វើ​ការ​របស់​អ្នក​។​•​ធ្វើ​ការ​គាំទ្រ​ដល់​អាជីវកម្ម ​ឬ​សកម្មភាព​ទាំងឡាយ​ណា ​ដែល​មិន​មាន​ផ្សែង​បារី​​។​•​ចៀស​វា​ង​ទី​កន្លែង​សាធារណៈ​ ដែល​អនុញ្ញាត្ដ​ឱ្យ​ជក់បារី​។​•​ស្នាក់​នៅ​សណ្ឋាគារ ​ដែល​មិន​មាន​ផ្សែង​បារី ​នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក​ន្លែណា​មួយ​ ដើម្បី​ចៀស​វាង​សំណល់​ផ្សែង​ពី​ភ្ញៀវ​មុន​ៗ​។​​៣.​ ត្រូវ​​កម្រិត​ការ​ប្រឈម​នឹង​ភាព​កខ្វក់​ផ្សេងៗ៖ ក្រៅ​ពី​ផ្សែង​បារី ​ក៏​មាន​នូវ​ភាព​កខ្វក់​ផ្សេៗ​ទៀត ​ស្ថិត​នៅ​​ក្នុងខ្យល់​អាកា​ស ​ដែល​នាំ​ឱ្យ​អន្ដរាយ​ដល់​សួត ​ព្រមទាំង​សុខ​ភាព​រាង​កាយ​ទាំង​ស្រុង​របស់​អ្នក​។ ​សូម្បីតែ​ក្លិន​ក្រអូប​សំយោគ​ប្រើ​នៅ​ក្នុង​ផលិតផល​បោក​គក់ ​និង​ផលិត​ផល​បន្សុទ្ធ​ខ្យល់​អាកាស​ផ្សេងៗ​ក៏​បញ្ចេញ​នូវ​សារធាតុ​គីមី​ពុល​ផង​ដែរ​​។
•​ចៀស​វាង​តំបន់​កខ្វក់ និង​តំបន់ឧស្សាហក​ម្ម​។​•​យក​ចិត្ដ​ទុកដាក់​កាត់​​បន្ថយការ​បំពុល​បរិយាកាស​ក្រៅ​ផ្ទះ និង​ជួយ​បង្កើត​បរិកាស​ស្អាត​។ ​ជា​តួ​យ៉ា​ង ​ប្រសិន​បើ​អ្នក​មាន​ពេល ​គួរ​ដើរ ​ឬ​ជិះកង់​ជំនួស​ការ​បើក​រថយ​ន្ដ​៕​ 
អត្ថបទ៖ ដេវីដ
ប្រភព៖ top10homeremedies