សេក ចាន់រាជឈ្នះខន សុខុនដាច់

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន EXPERT របស់ SEA-TV​នា​ព្រឹក​ថ្ងៃទី​៣១​តុលា​អ្នក​ប្រដាល់​សេក ចាន់​រាជ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ឈ្នះ​ខន សុខុន ក្លឹប​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ​ដាច់ ។​

​    ​ទោះបី​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ពេញ​ក៏ពិតមែន​ហើយ​ស្ថានភាព​នៃ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​ក៏ដោយ​តែ​ ស្ទើរ​គ្រប់ទឹក​ទាំងអស់​ចាន់​រាជ​ជា​អ្នកមាន​ប្រៀប ។​

​    ​តាមពិត​ស្នៀត និង កលល្បិច​របស់​ពួកគេ​មិន​លើសខ្វះ​គ្នា​នោះទេ​គ្រាន់តែ​បន្ទាប់ពី​ប្រកួត​ចប់​ ទឹក​ទី ៣ ទៅ​សុខុន ហាក់ដូចជា​ស្រុត​កម្លាំង ឯ ចាន់​រាជ​នៅមាន​កម្លាំង​ពេញ ។ នេះ​ជា​ឱកាស​ដែល​ចាន់​រាជ​មានប្រៀប ព្រមទាំង​បើក​ការវាយប្រហារ​លើ​សុខុន​ចំៗ​គោលដៅ​បានល្អ ។​

​    ​ពួកគេ​ប្រកួត​គ្នា​ពេញ ៥ ទឹក​ហើយ​តឹងតែង​ទៀតផង ហើយ​ជ័យជំនះ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​សេក ចាន់​រាជ​គួរ​បញ្ចាក់​ថា​ប្រសិនបើ​សុខុន​មិន​ធ្លាក់​កម្លាំង​ទេនោះ​ចាន់​រាជ ​ប្រាកដជា​លំបាក ។​

​    ​រៀវ ចំណាប់​ក្លឹប​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​អ៊ុ​ល រាត្រី​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី​ ដោយ​ពិន្ទុ​ដាច់​ដែរ ។​

​    ​បើតាម​ការអះអាង​ពី​លោក​ឡុង វិបុល​ដែលជា​គ្រូបង្វឹក​នោះ​ថា​រាត្រី​មួយរយៈ​នេះ​គេ​រវល់​ក្នុង​ការសិក្សា​ ហើយ​មិនសូវ​បានមក​ក្លឹប​ហាត់ទេ​ប្រសិនបើ​គេ​ហាត់​បាន​គ្រប់គ្រាន់​នោះ​រៀវ ចំណាប់​ក៏​វេទនា​ដែរ ។​គួ​បញ្ចាក់​ថា​ស្ថានភាព​នៅក្នុង​ការប្រកួត​រាត្រី​ចាញ់​ចំណាប់​ទាំង​ កម្លាំង​ទាំង​កលល្បិច ។​

​    ​កែង និង ជង្គង់​របស់​ចំណាប់​ធ្វើ​ឲ្យ​រាត្រី​ចង់​គាំង​ម្ដងៗ​ទៅហើយ​តែ​កណ្ដាប់ដៃ​ របស់​រាត្រី​ក៏​ធ្វើ​ឲ្យ​ចំណាប់​វេទ​នា​ដែរ ។ ពួកគេ​ប្រកួត​គ្នា​យ៉ាង​តឹងតែង ៥ ទឹក​ហើយ​លទ្ធផល​រៀវ ចំណាប់​ជា​អ្នកឈ្នះ​ដោយ​ពិន្ទុ ។​

​    ​នូវ ស៊ីថា​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ​វៀង សាវ៉ន​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​បន្ទាប់ពី​ពួកគេ​ប្រកួត​គ្នា​យ៉ាង ​តឹងតែង ៥ ទឹក​ពេញ​នោះ ។​

​    ​ស៊ីថា​អន់​ជើង​ក្រោម​តែ​សាវ៉ន​ខ្វះ​ភាពវាងវៃ​ហើយ​មិន​ទាំង​ដឹង​ពី​ ចំណុចខ្សោយ​របស់​គូប្រកួត​ទៀតផង បែរជា​ឲ្យ​ស៊ីថា​វាយប្រហារ​ជើង​ក្រោម​ទៅវិញ ។​អ្នក​ប្រដាល់​ទាំង ២ រូ​បន​ហ​ប្រក​យ​ត​គ្នា ៥ ទឹក​ដោយ​ជ័យ​ជំនះបាន​ទៅលើ​នូវ ស៊ីថា ។​