​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ចាស់ជរា​គ្មាន​ទីពឹង ៣០​គ្រួសារ បានទទួល​អំណោយ​ពី​សប្បុរសជន​

ភ្នំពេញ: ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៣០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ទួលគោក ភូមិ​ទួល​សង្កែ និង​ភូមិ​ផ្សារ​តូច បានទទួល​អំណោយ​ពី សហគមន៍​មូលនិធិ នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​សង្កាត់​ទួល​សង្កែ ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ​។

​ពិធី​នេះ​ដោយមាន​ការចូលរួម​ពី ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍ មូលនិធិ​នគរ​កាយ វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា លោកស្រី ម៉ក់ វណ្ណ​ស៊ីថា អភិបាលរង សាលា​រាជធានី​ភ្នំពេញ និង​លោក​សយ កុសល ចៅសង្កាត់​ទួល​សង្កែ​។

​នាឱកាស​នោះដែរ លោក សយ កុសល ក៏បាន​កោតសរសើរ ដល់​ព្រះ​តេជគុណ ខឹម សម្បត្តិ ផងដែរ ដោយសារតែ​ព្រះអង្គ បាន​ជួយ​ជ្រោមជ្រែង នាំយក​អំណោយ មក​ចែកជូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ ក្នុងពេលដែល​សាលាខណ្ឌ កំពុងតែ​ខ្វះខាត​នូវ​អំណោយ​ទាំងនេះ​។

​នាឱកាស​នោះដែរ ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍ មូលនិធិ​នគរ​កាយ​វត្ត ព្រះពុទ្ធសាសនា​កម្ពុជា បាន​មាន​សង្ឃដីកា​ថា អំណោយ​ដែល​ប្រគល់​នៅពេលនេះ គឺ​សម្រាប់​ជួយ​ដល់ ប្រជាពលរដ្ឋ ងាយ​រងគ្រោះ ក៏ដូចជា​ជួយ​រំលែក​ទុក្ខលំបាក និង​ការខ្វះខាត​ផ្សេងៗ ផងដែរ​។

​អំណោយ​ទាំងអស់​របស់ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត និង​លោកស្រី ម៉ក់ វណ្ណ​ស៊ីថា និង​លោក​ចៅសង្កាត់ ដែល​ប្រគល់ជូន​ជនទីទ័លក្រ រួមមាន អង្ករ ១៥ គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ ១​យួរ មី​៥​កញ្ចប់ តែ​៦​កញ្ចប់ ស្ករស​កន្លះ​គីឡូ ត្រីខ ២​កំប៉ុង និង​ថវិកា ៨០.០០០​រៀល​៕V​/S