​ប៉ូលិស​ស្រុក​ពញាឮ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​២​កញ្ចប់​

​កណ្តាល: ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​ព្រហ្ម​ទ័​ណ្ឌ ស្រុក​ពញាឮ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក ឃាត់ខ្លួន រួម​នឹង​គ្រឿងញៀន​មួយចំនួន ខណ​:​ដែល​ជនសង្ស័យ​រូបនោះ កំពុង​ឈរ​ចែកចាយ​គ្រឿង​គ្រឿងញៀន នៅ​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ព​ញ​ឮ ខេត្ត កណ្តាល កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ឈ្មោះ ស៊ុន ភា​រិ​ន ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក មាន​ទីលំនៅ នៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បាន​បន្តថា មុន​កើតហេតុ ខណ​:​ដែល​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក កំពុង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ប្រទះឃើញ​មុខសញ្ញា​ខាងលើ កំពុង​ចែកចាយ​ថ្នាំញៀន នៅ​ម្តុំ​សាលាបឋមសិក្សា ទេពប្រណម្យ ចំណុច​ឃាត់ខ្លួន​ខាងលើ សមត្ថកិច្ច ក៏​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង និង​ដកហូត​គ្រឿងញៀន ប្រភេទ​ក្រាម​ស​ថ្លា ចំនួន​២​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ និង​១​តូច និង​ឧ​បករ​ណ៏​ប្រើប្រាស់ គ្រឿងញៀន​មួយចំនួន ព្រមទាំង​ទូរស័ព្ទដៃ ១​គ្រឿង និង​ប្រាក់រៀល ៤៣.០០០​រៀល​។​

​ជន​ស្ស័​យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ ដើម្បី កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​៕V/S

​ប៉ូលិស​ស្រុក​ពញាឮ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​២​កញ្ចប់​

​ប៉ូលិស​ស្រុក​ពញាឮ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​២​កញ្ចប់​