កម្មវិធី​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​តម្លើង ក្រោយ​ពេល​ទិញ iPhone ឬ​ទើប​នឹង Restore ថ្មី

ប្រហែលជាមាន មិត្តអ្នកអាន មួយចំនួន ពិបាកក្នុងការ ស្វែងរក កម្មវិធី ឬ ហ្គេមផ្សេងៗ ដើម្បីតម្លើង ទើប ខេមបូ សម្រេចលើកយក មកបង្ហាញជូន នូវកម្មវិធី ដែលមាន អត្ថប្រយោជន៍ និង ចាំបាច់មួយ ចំនួន ដើម្បីបង្ហាញ ជូនប្រិយមិត្ត តែម្តង រួមទាំងហ្គេម ដែលកំពុងតែ ពេញនិយម ផងដែរ។ អ្នកអាច ស្វែងរក ពួកវាបាន តាមរយៈ ឈ្មោះដែល យើងណែនាំ នៅលើ App Store។

កម្មវិធី​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​តម្លើង ក្រោយ​ពេល​ទិញ iPhone ឬ​ទើប​នឹង Restore ថ្មី

ជាពិសេសសម្រាប់មិត្តអ្នកអានដែល ទើបនឹងទិញ iPhone ថ្មី ឬ ផ្លាស់ប្តូរ ស៊េរីថ្មី ជាដើម រួមទាំងមិត្ត អ្នកអាន ទើបនឹង Restore iPhone ថ្មីផងដែរ ដែលមិនដឹង ថាគួរទាញ យកកម្មវិធីអីខ្លះ ទុកអោយហើយ នៅពេលដែល មានការ ចាំបាច់ មិនពិបាក ក្នុងការ ទាញយកវា។

  • កម្មវិធីបណ្តាញសង្គម

បើនិយាយពី​ Facebook នៅនាពេល បច្ចុប្បន្ននេះ សឹងតែយើង មិនបាច់ លើកមកក៏ ប្រិយមិត្តអាច នឹកឃើញ មុនគេដែរ ព្រោះមនុស្ស ភាគច្រើន មិនភ្លេច វាទេ សម្រាប់ស្មាតហ្វូន របស់ខ្លួន នៅពេល ផ្លាស់ប្តូរ ស៊េរីថ្មី ឬ Restore រួចរាល់ គឺវាមាន មុនគេ តែម្តង ជាមួយនឹង​ Facebook Messenger ផងដែរ។ សម្រាប់កម្មវិធី បណ្តាញសង្គម ផ្សេងៗទៀត មានដូចជា WhatApp, LINE, Instagram, Vine ជាដើម ទាំងនេះ គឺសុទ្ធតែ ជាកម្មវិធី បណ្តាញសង្គម ដែលកំពុងតែ ពេញនិយម ក្នុងប្រទេស កម្ពុជាយើង។

  • ហ្គេម

ហ្គេមអ្នកមិនចាំបាច់ក៏បានដែរ ខេមបូ លើកឡើង សម្រាប់មិត្ត អ្នកអាន ដែលមាន ចំណង់ចំណូល ចិត្តប៉ុណ្ណោះ ទុកលំហែកាយ នៅពេលឯកា ជាដើម ឬ ស្រ្តេស។ អ្នកអាចកំសាន្ត អារម្មណ៍ជាមួយ វាបាន ក្នុងនោះហ្គេម ដែលកំពុងតែ ពេញនិយម មានដូចជា Clash of Clans និង Vainglory សុទ្ធតែ ជាប្រភេទ ហ្គេម Online ចំណែក Offline វាមាន ដូចជា Candy Crush និង ហ្គេមផ្សេងៗ មួយចំនួនទៀត ដែលអ្នកធ្លាប់លេង និងចូលចិត្ត ពីមុនមក។

  • កម្មវិធីផ្ទាល់ខ្លួន

សម្រាប់កម្មវិធីទិន្នន័យផ្ទាល់ខ្លួន នាពេល បច្ចុប្បន្ននេះ អ្នកមិនត្រូវ ភ្លេចវាឡើយ មានដូចជា Gmail សម្រាប់ទទួល ដំណឹងពី គេហទំព័រ ផ្សេងៗ ឬ អ្នកធ្វើការ ជាមួយផ្ញើ មកជាដើម។ ចំណែកឯ កម្មវិធីសម្រាប់រក្សា ទុកទិន្នន័យ នាពេល បច្ចុប្បន្ននេះ ដែលគេ និយមចូលចិត្ត ប្រើប្រាស់ច្រើន គឺ Google Drive និង Dropbox ជាដើម។

  • កម្មវិធីមានប្រយោជន៍

អ្នកមិនត្រូវភ្លេចកម្មវិធីមានប្រយោជន៍ មួយចំនួនឡើយ ជាពិសេស គឺក្តារចុចខ្មែរ ដែលត្រូវការ ជាចាំបាច់តែម្តង ដោយអ្នកអាច ប្រើប្រាស់ Khmer Smart Keyboard បាននៅលើ App Store ព្រោះវាមាន ភាពងាយស្រួល ក្នុងការ ប្រើប្រាស់ និង មានលក្ខណៈ ពិសេសច្រើន។ ចំណែកឯ ប្រតិទិនខ្មែរ ក៏មិនត្រូវ ភ្លេចដែរ គឺ Khmer Calendar ក្នុង App Store ដូចគ្នា។

  • កម្មវិធីជំនួយការ

កម្មវិធីជំនួយការដែលអ្នកត្រូវតែតម្លើងវា មានដូចជា Google Map វាសម្រាប់ ជួយអ្នក នៅពេលដែល ចង់បើកមើល ផែនទី ឬ ចង់ដឹងថា អ្នកកំពុង ស្ថិតនៅទី ណាជាដើម ចំណែកឯ កម្មវិធីផែនទី មួយទៀត មាន ឈ្មោះថា Map.Me អ្នកអាច បើកមើល ផែនទីបាន ដោយមិន ចាំបាច់ មានអ៊ីនធើណែត តែត្រូវទាញយក Map ក្នុងកម្មវិធីនេះ ទុកជាមុនសិន។ ឯជំនួយការ មួយចំនួន ទៀត មានដូចជា Speedtest សម្រាប់តេស្ត ល្បឿនអ៊ីនធើណែត និង BMSSM អាចតាមដាន ប្រព័ន្ធដំណើរការ ទូរស័ព្ទរបស់អ្នក។ ឯកម្មវិធី ជំនួយការថត រូបមាន ដូចជា B612, Camera 360 ជាដើម ហើយកំភ្លេច ស្វែងរកកម្មវិធី កែរូបភាពមួយ ដាក់លើទូរស័ព្ទ របស់អ្នកផង។

  • កម្មវិធីកំសាន្ត

សម្រាប់កម្មវិធីកំសាន្តអារម្មណ៍ដែលអ្នកជៀស មិនផុតគឺ YouTube និង Tube Player សម្រាប់ស្វែង រកបទចម្រៀង អន្តរជាតិល្បីៗ ជាច្រើន រួមទាំង Sound Cloud មួយទៀត អ្នកគួរតែទាញ យកវា ទុកអោយហើយ នៅលើ ស្មាតហ្វូន របស់ខ្លួន។ អ្នកអាច ស្វែងរក កម្មវិធីកែ វីដេអូមួយ ទៀតទុកកំសាន្ត អារម្មណ៍បានគឺ VivaVideo វាមានសមត្ថភាព គ្រាន់បើ ក្នុងការ កែវីដេអូ លើស្មាតហ្វូន របស់អ្នក។

កម្មវិធីនៅខាងលើនេះ សុទ្ធតែដាក់អោយ ទាញយក ដោយឥត គិតថ្លៃ និង ផ្លូវការក្នុង App Store ហើយជាកម្មវិធី ដែលចាំបាច់ អ្នកអាចស្វែងរក វាតាមរយៈ ឈ្មោះដែលយើង ខ្ញុំរៀបរាប់ នៅខាង លើនេះ។

  • ដោយ: Meng
  • 11:50 AM, 31 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ