គួរឲ្យតក់ស្លុត! បុរសម្នាក់ រត់​ចេញ​ពី​សណ្ឋាគារ​ទាំង អាក្រាត និង​ឈាមហូរ សស្រាក់​ព្រោះ​មិត្ត​ស្រី​ដាក់ ថ្នាំ​កាត់លិង្គចោល

ប៉េកាំង៖ បុរសម្នាក់បានរត់ចេញពីសណ្ឋាគារមួយទាំងខ្លួនប្រាណប្រឡាក់សុទ្ធតែឈាមសស្រាក់ បន្ទាប់ពីត្រូវមិត្តស្រីកាត់ប្រដាប់ភេទចោល ។

ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្ត Hangzhou ប្រទេសចិន បុរសរងគ្រោះមានអាយុ៥០ឆ្នាំឈ្មោះ Liu បានស្គាល់ នារីជាមិត្តស្រីឈ្មោះ Zhang នៅឯសណ្ឋាគារមួយ ហើយក៏ចាប់មានទំនាក់ទំនងនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមក ហើយដោយបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹង ។

Liu និយាយថា ក្រោយមកគាត់ក៏ដឹងថា មិត្តស្រីជាមនុស្សមានប្តី និងកូនរួចទៅហើយធ្វើឲ្យគាត់ហត់នឿយចិត្តណាស់ ចង់បែកគ្នាបែរជាធ្វើឲ្យមិត្តស្រីនោះគិតថា Liu មានស្រីថ្មីទៀត ទើបនៅថ្ងៃកើតហេតុ នារីជាមិត្តស្រីបានផ្តល់ថ្នាំងងុយ ដេកឲ្យគាត់លេប ពេលភ្ញាក់ឡើង Liu ក៏មានអារម្មណ៍ ឈឺចាប់យ៉ាងខ្លាំងត្រង់ប្រដាប់ភេទ ក៏ក្រលេកមើលទៅឃើញ ប្រឡាក់សុទ្ធតែឈាមហូរមិនឈប់ ។

រន្ធត់ចិត្តខ្លាំងពេកលោក Liu ក៏ស្ទុះរត់ចេញមកក្រៅបន្ទប់ ខាងក្រៅសណ្ឋាគារ ដើម្បីរកលិង្គដែលត្រូវមិត្តស្រីកាត់ចោល រួចហើយក៏ហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗដែរ ។

ម្ចាស់សណ្ឋាគារបាននិយាយថា ក្នុងបន្ទប់ស្នាក់នៅរបស់លោក Liu ប្រឡាក់សុទ្ធតែឈាម ហើយប៉ូ លិសបានឆែកមើល ក្នុងកាមេរ៉ាសុវត្ថិភាពក៏អាចសន្និដ្ឋានបានពីភិនភាគស្ត្រីដៃដល់ផងដែរ ដែលមើលទៅនាងមានកាន់កាំបិតក្នុងដៃ ទៀតផង ពេលកំពុងដើរចេញពីបន្ទប់សណ្ឋាគារ ។ ពេលនេះសមត្ថកិច្ចកំពុងតាម រកចាប់ខ្លួននារីដៃដល់យកមកផ្តន្ទា ទោសតាមច្បាប់ ៕

គួរឲ្យតក់ស្លុត! បុរសម្នាក់ រត់​ចេញ​ពី​សណ្ឋាគារ​ទាំង អាក្រាត និង​ឈាមហូរ សស្រាក់​ព្រោះ​មិត្ត​ស្រី​ដាក់ ថ្នាំ​កាត់លិង្គចោល