យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

យុវជន​វ័យ ២១ឆ្នាំ​មួយ​រូប​មក​ពី​ប្រទេស​ស៊ុយអែត បាន​ក្លាយ​ជា​តារា​ម៉ូដែល​ថ្មី​ដ៏​ល្បី ដោយ​សារ​តែ​មាន​មុខមាត់​និង​រូប​រាង​ដូច​តារា​សម្ដែង​ល្បី​អាមេរិក Leonardo DiCaprio បេះបិទ។

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

Konrad Annerud ដែល​មាន​មុខ​មាត់​និង​លេង​ម៉ូដ​សក់​ដូច​ជា​តួ​ប្រុស​រឿង “Titanic” មាន​អ្នក​គាំទ្រ​ជិត​ ៩ម៉ឺន​នាក់ លើ​បណ្ដាញ​ Instagram និង​តែងតែ​ត្រូវ​បាន​គេ​ច្រឡំ​ថា​ជា តារា​សម្ដែង Leo ជានិច្ច​ ពេល​ដែល​គេ​ដើរ​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ។ លើ​គណនី Instagram របស់​យុវជន​រូប​នេះ បើ​មើល​មួយ​ភ្លែត​គេ​នឹង​គិត​ថា​ជា​ទំព័រ​រំឭក​រូបភាព​របស់​តារា​សម្ដែង Leo អំឡុង​ទសវត្ស​ឆ្នាំ​៩០ មិន​ខាន។

យុវជន​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​ស៊ុយអែត Nyheter ថា “ជួន​កាល​វា​លំបាក​ដែរ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ Leo ជំនួស​ឈ្មោះ​របស់​ខ្ញុំ។ ខ្ញុំ​ឧស្សាហ៍​ឮ​គេ​និយាយ​ថា​ខ្ញុំ​មាន​រូបរាង​ដូច​គាត់ ជា​ពិសេស​តាំង​ពី​ខ្ញុំ​ចូល​ធ្វើ​ការ​ជា​អ្នក​ក្រឡុក​ស្រា​ក្នុង​ក្លឹប​រាត្រី​មក”។

Konrad បច្ចុប្បន្ន​មាន​ការងារ​ជា​អ្នក​ក្រឡុក​ស្រា​ តន្ត្រីករ ហើយ​ក៏​ជា​តារា​ម៉ូដែល​មួយ​រូប​ដែរ ៕

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

យុវជន​២១ឆ្នាំ​ក្លាយ​ជា​តារា​ល្បី​លើ​អ៊ីនធឺណិត​ភ្លាម​ៗ​ព្រោះ​មាន​មុខ​ដូច​តួ​រឿង “Titanic” បេះ​បិទ

ចុចអាន៖រូប​ក្រមួន​របស់​​តារា​​ល្បី​អាស៊ី​រូប​ណា​មើល​ទៅ​ដូច​រូប​ដើម​ជាង​គេ?

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail