10 ចំណុចត្រូវពិនិត្យមើលឱ្យជាក់លាក់ មុននឹងទិញ iPhone 6s/6s Plus មួយតឹក

10 ចំណុចត្រូវពិនិត្យមើលឱ្យជាក់លាក់ មុននឹងទិញ iPhone 6s/6s Plus មួយតឹក

ការលក់ចេញ ទិញចូលទូរស័ព្ទរាប់ពាន់គ្រឿងនៅតាមហាងចែកចាយនានា កំពុងមានការកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងសំរាប់របស់ថ្លៃ គឺយើងត្រូវពិនិត្យមើលឱ្យបានដិតដល់បន្តិចហើយ តួយ៉ាងដូចជាទូរស័ព្ទ iPhone 6s/6s Plus ដែលមានតម្លៃប្រហាក់ប្រហែលនឹង 700-800$ ហើយបើអ្នកកំពុងសម្លឹងនឹងរកទិញប្រភេទស្មាតហ្វូនបែបនោះមែន (ទូរស័ព្ទមួយតឹក) គប្បីអ្នកត្រូវស្វែងយល់ពី 10 ចំណុចនៅខាងក្រោមនេះសិន ថាតើអ្នកគួរពិនិត្យមើលអ្វីខ្លះ មុននឹងទិញ iPhone តម្លៃថ្លៃម៉ូឌែលនោះ យកមកប្រើប្រាស់?

10 ចំណុចត្រូវពិនិត្យមុននឹងទិញ iPhone 6s/6s Plus (មួយតឹក)

  • មើលគ្រប់ជ្រុងជ្រោយនៃតួម៉ាសុីនថាតើមានក្រលិតថ្នាំ ឆ្នូតត្រង់ណាឫអត់? (លក្ខណៈនៃម៉ាសុីនពេលខ្លះអាចស្របទៅតាមតម្លៃ)
  • ដាក់សុីមចូលដើម្បីដំណើរការសាកល្បង
  • ចុចគ្រប់ប៊ូតុងដែលមាននៅលើទូរស័ព្ទ មិនថាប៊ូតុង Home, Volume Up/Down, ប៊ូតុង Lock សោរ និងប៊ូតុង Mute
  • ឆែកមើល IMEI Settings> General> About ឫ *#06# ហើយចម្លង IMEI ចូលទៅក្នុងគេហទំព័រឆែក iCloud ដើម្បីចង់ដឹងថា តើវាជាប់ iCloud ឫអត់?
  • តេស្តមើលសម្លេង Call ចេញ Call ចូល សម្លេងចម្រៀង និងសម្លេងថតវីដេអូ
  • តេស្តមើលអុីនធឺណែត 3G/4G ឫ WiFi
  • ចុចលើអេក្រង់គ្រប់ទីតាំង ដើម្បីមើលដំណើរការ Touch
  • តេស្តមើល 3D Touch, ថតកាមេរ៉ាមុខ ក្រោយ, ដាក់កាសស្តាប់ចម្រៀង
  • តេស្ត Bluetooth, Sensor (មាន Sensor និយាយគ្នា និង Sensor បង្វិល), GPS
  • តេស្តមើល Fingerprint Touch ID
  • 10 ចំណុចត្រូវពិនិត្យមើលឱ្យជាក់លាក់ មុននឹងទិញ iPhone 6s/6s Plus មួយតឹក

    ---------------------------------------

    ដោយ: កៅ រក្សា
    ->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus 10 ចំណុចត្រូវពិនិត្យមើលឱ្យជាក់លាក់ មុននឹងទិញ iPhone 6s/6s Plus មួយតឹក
    ->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com 10 ចំណុចត្រូវពិនិត្យមើលឱ្យជាក់លាក់ មុននឹងទិញ iPhone 6s/6s Plus មួយតឹក

    ចុះថ្ងៃទី 31 ខែតុលា ឆ្នាំ 2015 ម៉ោង 11:13 ព្រឹក

    Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ