កីឡាករ សេក ចាន់​រាជ បាន​វាយ​ឈ្នះ ខន សុខុន ដោយ​ពិន្ទុ​ដាច់ លើស​ង្វៀន SEA-TV

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ ប្រចាំសប្តាហ៍នៅលើសង្វៀន EXPERT របស់ SEA-TV នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នេះ គឺអ្នកប្រដាល់ សេក ចាន់រាជ ក្លឹបអង្គរមានជ័យ ខេត្តសៀមរាប បានវាយឈ្នះ ខន សុខុន ក្លឹបខេត្តបន្ទាយមានជ័យ ដោយពិន្ទុដាច់ ។

ទោះបីពួកគេប្រកួតគ្នា៥ទឹក ពេញក៏ពិតមែនហើយស្ថានភាពនៃការប្រកួតមានលក្ខណៈតឹងតែងក៏ដោយតែ ស្ទើរគ្រប់ទឹកទាំងអស់ ចាន់រាជ ជាអ្នកមានប្រៀប ។ តាមពិតស្នៀត និង កលល្បិចរបស់ពួកគេមិនលើសខ្វះគ្នានោះទេ គ្រាន់តែបន្ទាប់ពីប្រកួតចប់ទឹកទី៣ ទៅសុខុន ហាក់ដូចជាស្រុតកម្លាំង រីឯ ចាន់រាជ នៅមានកម្លាំងពេញ ។ នេះជាឱកាសដែលចាន់រាជមានប្រៀប ព្រមទាំងបើកការវាយប្រហារលើសុខុនចំៗគោលដៅបានល្អ ។

ពួកគេប្រកួតគ្នាពេញ ៥ទឹក ហើយតឹងតែងទៀតផង ហើយជ័យជំនះធ្លាក់ទៅក្នុងកណ្ដាប់ដៃសេក ចាន់រាជគួរបញ្ចាក់ថាប្រសិនបើ សុខុនមិនធ្លាក់កម្លាំងទេ នោះចាន់រាជប្រាកដជាលំបាក ។ រៀវចំណាប់ក្លឹបមជ្ឈមណ្ឌលកងយោធពលខេមរ ភូមិន្ទ ប្រកួតឈ្នះអ្នកប្រដាល់អ៊ុល រាត្រីក្លឹបពន្លឺវិបុលរិទ្ធី ដោយពិន្ទុដាច់ដែរ ។ បើតាមការអះអាងពីលោក ឡុង វិបុលដែលជាគ្រូបង្វឹកនោះថា រាត្រីមួយរយៈនេះគេរវល់ក្នុងការសិក្សា ហើយមិនសូវបានមកក្លឹបហាត់ទេ ប្រសិនបើគេហាត់បានគ្រប់គ្រាន់នោះរៀវ ចំណាប់ក៏វេទនាដែរ ។
គួបញ្ចាក់ថា ស្ថានភាពនៅក្នុងការប្រកួតរាត្រីនោះបានចាញ់ចំណាប់ទាំងកម្លាំង ទាំងកលល្បិច ។ កែង និង ជង្គង់របស់ចំណាប់ធ្វើឲ្យរាត្រីចង់គាំងម្ដងៗទៅហើយ តែកណ្ដាប់ដៃរបស់ រាត្រី ក៏ធ្វើឲ្យចំណាប់វេទនាដែរ ។ ពួកគេប្រកួតគ្នាយ៉ាងតឹងតែង៥ទឹក ហើយលទ្ធផលរៀវចំណាប់ ជាអ្នកឈ្នះដោយពិន្ទុ ។

ដោយឡែកកីឡាករ នូវ ស៊ីថា ក្លឹបតាឡីដំរីមានរិទ្ធប្រកួតឈ្នះ វៀង សាវ៉ន ក្លឹបគីសែមានរិទ្ធ ដោយពិន្ទុ បន្ទាប់ពីពួកគេប្រកួតគ្នាយ៉ាងតឹងតែង ៥ទឹកពេញនោះ ។ ស៊ីថា អន់ជើងក្រោមតែ សាវ៉ន ខ្វះភាពវាងវៃ ហើយមិនទាំងដឹងពីចំណុច ខ្សោយរបស់គូប្រកួតទៀតផង បែរជាឲ្យ ស៊ីថា វាយប្រហារជើងក្រោមទៅវិញ ។ អ្នកប្រដាល់ទាំង២ រូបប្រកួតគ្នា៥ទឹកដោយជ័យជំនះ បានទៅលើ នូវ ស៊ីថា ៕

កីឡាករ សេក ចាន់​រាជ បាន​វាយ​ឈ្នះ ខន សុខុន ដោយ​ពិន្ទុ​ដាច់ លើស​ង្វៀន SEA-TV

កីឡាករ សេក ចាន់​រាជ បាន​វាយ​ឈ្នះ ខន សុខុន ដោយ​ពិន្ទុ​ដាច់ លើស​ង្វៀន SEA-TV