ក្រសួងសុខាភិបាល ប្រកាសថា ករណីសង្ស័យ ជំងឺជញ្ជ្រិល នៅខេត្តក្រចេះ និងកំពង់ធំនោះ មិនមែនជាជំងឺ កញ្ជ្រិលនោះទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសកាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ថា សម្រាប់រោគសញ្ញាម្យ៉ាង ដែល បានកើតនៅខេត្តក្រចេះ និងកំពង់ធំ កាលពីថ្មីៗ ដែលសង្ស័យថា ជាជំងឺកញ្ជ្រិលនោះ ពេលនេះមិនមែនជាជំងឺ កញ្ជ្រិលទេ ដែលលទ្ធផលនេះ ចេញដោយមន្ទីរពិសោធន៍បង្អែក របស់អង្គការសុខភាពពិភពលោក នៅទីក្រុង ហុងកុង ។

ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ បាន រកឃើញថា មានជំងឺកញ្ជ្រិលវិជ្ជមានមួយករណីនៅខេត្តក្រចេះ និងកំពង់ធំ ប៉ុន្តែ ក្រោយធ្វើពិសោធន៍ជាថ្មី នៅមន្ទីរ ពិសោធន៍បង្អែក ប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ដោយបានត្រួតពិនិត្យ លម្អិតជាក់លាក់បញ្ជាក់ថា ករណីនេះអវិជ្ជមានសម្រាប់ជំងឺកញ្ជ្រិល ។

ខាងក្រោមនេះ ជាសេក្តីប្រកាសរួម របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ៖

ក្រសួងសុខាភិបាល ប្រកាសថា ករណីសង្ស័យ ជំងឺជញ្ជ្រិល នៅខេត្តក្រចេះ និងកំពង់ធំនោះ មិនមែនជាជំងឺ កញ្ជ្រិលនោះទេ