​ប្រៃសណីយ៍អូស្ត្រាលី​នឹង​ចែក​ចាយ​ទំនិញ​​តាម​កូន​យន្តហោះ Drone

​ប្រៃសណីយ៍អូស្ត្រាលី​នឹង​ចែក​ចាយ​ទំនិញ​​តាម​កូន​យន្តហោះ Drone

តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Sky News បាន​ឲ្យ​ដឹង​ថា ប្រទេស​អូស្ត្រាលី​នឹង​ប្រើ​ប្រាស់​កូន​យន្តហោះ Drone ដើម្បី​ចែក​ចាយ​ទំនិញ​ទូទាំង​ប្រទេស​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ខាង​មុខ។

 

​ប្រៃសណីយ៍អូស្ត្រាលី​នឹង​ចែក​ចាយ​ទំនិញ​​តាម​កូន​យន្តហោះ Drone

 

Australian Financial Review បាន​បង្ហាញ​ថា កូន​យន្តហោះ Drone ដឹក​ជញ្ជូន​ទំនិញ​ទាំង​នោះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​កូន​យន្តហោះ​ដែល​ក្រុមហ៊ុន​ទំនិញ​អនឡាញ Amazon ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាកល្បង​តាំង​ពី​ខែ​មេសា។

 

ការិយាល័យ​ប្រៃសណីយ៍​របស់​ប្រទេស​អូស្ត្រាលី មាន​កូន​យន្តហោះ Drone សម្រាប់​ពិសោធន៍ ២​គ្រឿង​រួច​ហើយ ដែល​អាច​ដឹក​ជញ្ជូន​ទំនិញ​បាន ២​គីឡូក្រាម ក្នុង​រយៈ​ចម្ងាយ ២៥​គីឡូម៉ែត្រ។ ទឹក​ប្រាក់​ដំបូង ២០​លាន​ដុល្លារ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​​ការ​ចែក​ចាយ​ទំនិញ​តាម​ឧបករណ៍​អេឡិចត្រូនិក​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស។

 

លោក Ahmed Fahour ប្រធាន​ប្រតិបត្តិ​ការិយាល័យ​ប្រៃសណីយ៍​របស់​ប្រទេស​អូស្ត្រាលី បាន​ប្រាប់​សារព័ត៌មាន AFR Weekend ថា៖ «យើង​បាន​និយាយ​ជា​មួយ​អតិថិជន​ដ៏​សំខាន់​មួយ​រូប​ហើយ ជា​អ្នក​ចែក​ចាយ​បន្ត ដែល​ចូល​ចិត្ត​បញ្ជូន​ទំនិញ​ទៅ​តំបន់ និង​សហគមន៍​ដាច់​ស្រយាល​នានា»៕

 

ការ​ធ្វើ​តេស្តយន្តហោះ​ Drone ដឹក​ទំនិញ​​របស់​ប្រទេស​ស្វីស​នា​ពេល​កន្លង​មក៖

 

 

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Sky News ​