វិធីសាស្ត្រ​ក្លាយជា​មនុស្ស​មាន​សុខភាព​ល្អ​

Sanofi

១)​គេង​ឱ្យបាន​ច្រើន​
​ដើម្បី​ក្លាយជា​មនុស្ស​ដែលមាន​សុខភាព​ល្អ អ្នក​ត្រូវ​គេង​ឱ្យបាន​ពី ៨ ម៉ោង ទៅ ១០ ម៉ោង ក្នុង​មួយថ្ងៃ​អាចធ្វើឱ្យ​អ្នកមាន​កម្លាំង និង ស្មារតី​ល្អ ដោយ​មិនចាំបាច់​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ដើម្បី​ជួយ​បន្ថែម​កម្លាំង​ទេ ។បើសិន​អ្នកជា​សិស្ស​រៀន​នៅពេល​ព្រឹក អ្នក​គួរតែ​ចូល​គេង​ឱ្យបាន​ឆាប់​ជាង​សិស្ស​រៀន​វេន​យប់​ទើប​ជាការ​ល្អ ។​

២)​ការ​សើច និង ញញឹម​
​ការ​ញញឹម​ច្រើន​ធ្វើឱ្យ​មុខ​របស់​អ្នក មើលទៅ​ក្មេង និង មាន​អារម្មណ៍ល្អ ។ ប្រសិនបើ​អ្នក​សើច​ច្រើន ជួយ​ឱ្យ​អ្នក មាន​សុខ​ភាពល្អ ។​

៣)​សម្រាក​
​សម្រាក​នៅ​កន្លែង​ងងឹត ហើយ​ស្ងប់ស្ងាត់ កុំ​គិតពី​បញ្ហា​អ្វី​ទាំងអស់ អាចជួយ​ធ្វើឱ្យ​អារម្មណ៍​ស្រឡះ ចិត្តស្ងប់ ហើយ​ផ្តោតអារម្មណ៍​លើ​ថាមពល​នៅក្នុង​រាងកាយ ។ ប្រសិនបើ​អ្នក​បាន​សម្រាក អ្នក​នឹងមាន​អារម្មណ៍​ប្រសើរ ឡើង ហើយ​អាច​នឹងមាន​អារម្មណ៍ល្អ​ពេញ​មួយថ្ងៃ ។ ធ្វើបែបនេះ​ពីរ​បី​ដង​ក្នុង​មួយថ្ងៃ ជួយ​ឱ្យ​លោកអ្នក​មាន​សុខ​ភាពល្អ ។​

៤)​ញ៉ាំ​អាហារ​សុខភាព​
​ដែលមាន​តុល្យភាព​សមស្រប​សម្បូរ​សារធាតុចិញ្ចឹម​ចំពោះ​រាងកាយ​អាហារ​ដែល​ល្អ​សម្រាប់​រាងកាយ ។ ត្រូវមាន​តុល្យភាព​ត្រឹមត្រូវ​នៃ​កាបូ​អុី​-​ដ្រា​ត ប្រូ​តេ​អុី​ន បន្លែ ផ្លែឈើ និង ខ្លាញ់​។ កាបូ​អ៊ី​ដ្រា​ត​សម្បូរ​នៅក្នុង​គ្រា​ប់ធ​ញ្ញ​- ជាតិ សាច់ ខ្លាញ់​ជា​ប្រភព​ល្អ​បំផុត​សម្រាប់​ប្រូ​តេ​អ៊ី​ន ។ ព្យាយាម​ទទួលទាន​បន្លែ និង ផ្លែឈើ យ៉ាងហោចណាស់ ៥ ទៅ ៩ ដង ក្នុង​មួយថ្ងៃ ។ ការទទួល​ទាន​ជាតិ​ខ្លាញ់​តិច​ជួយ​ឱ្យ​ប្រព័ន្ធ​រាងកាយ ដំណើរ​បានល្អ ។​

៥)​ផឹកទឹក
ទឹក​គឺជា​សារធាតុ​សំខាន់​ជួយ​ឱ្យ​លោកអ្នក​ធ្វើ​ចលនា​បាន​ពេញ​មួយថ្ងៃ ។ ចូរ​ផឹកទឹក​ឱ្យបាន ៨ កែវ ជា​រៀងរាល់ថ្ងៃ ជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ ។ ផឹកទឹក​មិន​គ្រប់គ្រាន់​អាចធ្វើឱ្យ​កើត «​មុន​» ឈឺក្បាល និង ធ្វើឱ្យ​ខ្លួន​អ្នក​ខ្សោះ​ជាតិ​ទឹក ។

៦)​ពត់​ដៃជើង
​វា​ជា​ការល្អ​ណាស់​ដែល​ធ្វើ​លំ​ហាត់ ប្រាណ​ពេល​ក្រោក​ពី​គេង​នៅពេល​ព្រឹក ព្រោះ​វា​ជួយ​សម្រួល​សាច់ដុំ និង ជួយ​ឱ្យ​លោកអ្នក​បត់បែន​ចលនា​បានល្អ ។ ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ លោកអ្នក​នឹងមាន​ភាព​រហ័សរហួន និង សកម្ម ធ្វើឱ្យ​រាងកាយ​មាំមួន​មាន​កម្លាំង ។​

៧)​ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត​
​ប្រឡែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ទៅ​ហែល​ទឹក រួមភេទ លេងអុក ។​ល​។ ការធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត​ធ្វើឱ្យ​អ្នក មាន​អារម្មណ៍ល្អ និង សប្បាយចិត្ត ។ បើ​មានរឿង​មិនល្អ​នៅឯ​សាលា ឬ កន្លែង ធ្វើការ អ្នក​គួរតែ​ជិះ​កង់​ដើម្បី​រំសាយ កំហឹង ។ វា​មិន​គ្រាន់តែ​សប្បាយ​ទេ តែ​វា​ធ្វើឱ្យ​អ្នក​បាន​ស្រួលខ្លួន​មួយគ្រា​ដែរ ។​

៨)​ជឿជាក់​លើ​ខ្លួនឯង​
​វា​តែងតែមាន​នរណាម្នាក់​នៅ​ក្នុង​បន្ទប់ ដែល​ធ្វើ​រឿង​អ្វីមួយ​បានល្អ​ជាង​អ្នក ដូចនេះហើយ​កុំ​ព្យាយាម​ប្រៀប ធៀប​ខ្លួន​អ្នក​ជាមួយ​អ្នកដទៃ​។ ចូរ​ស្វែង​រករឿង​ដែល​អ្នក​ពូកែ ហើយ​ប្រើ​សមត្ថ​- ភាព​របស់​អ្នក ។​

៩)​ហាត់ប្រាណ​រាល់ថ្ងៃ​ទោះបី​តិចតួច​
​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​ទេ ថែមទាំង​ធ្វើឱ្យ​អ្នក​មើលទៅ​ស្អាត ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា ការហាត់​ប្រាណ​ទៀងទាត់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ ព្រោះ​អ័​រ​-​ម៉ូ​ន​ដែល​បញ្ចេញ​នៅពេល​ហាត់ប្រាណ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ។

១០)​បោះចោល​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​
​ឈប់​ជក់បារី កុំ​ផឹកស្រា កុំ​សេព​គ្រឿងញៀន កុំ​រួមភេទ​ដោយ​មិន បានការ​ពារ​ជាមួយ​មនុស្ស​ប្លែក​មុខ ។ សកម្មភាព​ទាំងអស់នេះ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព ៕

      

Related