អត្រាប្រជាជនអង់គ្លេស នឹងកើនឡើងដល់ ៧០លាននាក់ត្រឹមឆ្នាំ២០២៧

ឡុងដ៍៖ យោងតាមការចុះផ្សាយរបស់ការិយាល័យ សម្រាប់ការស្ថិតិជាតិ នៅព្រឹកថ្ងៃសុក្រនេះបានឲ្យដឹង ថាអត្រាកំណើនប្រជាជន អង់គ្លេសគ្រោងនឹងកើនឡើងដល់ទៅ ៩,៧លាននាក់ក្នុងអំឡុងពេល ២៥ឆ្នាំ ខាងមុខពីការប៉ាន់ ស្មានចំនួន ៦៤,៦លាននាក់នៅពាក់កណ្ដាលឆ្នាំ២០១៤ នឹងដល់ទៅ ៧៤,៣លាននាក់ ត្រឹមពាក់កណ្ដាលឆ្នាំ២០៣៩។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួចេញផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នេះដោយដក់ស្រង់ប្រភពពី ការិយាល័យស្ថិតិជាតិ ហៅកាត់ថា ONS បន្ថែមទៀតថា អត្រាប្រជាជនអាចនឹងកើនឡើងដល់ ៧០លាន នាក់។ ប្រភពដដែលបានបញ្ជាក់ទៀតថា ចំនួនជនអន្ដោប្រវេសន៍ដែលចូលមកកាន់អង់គ្លេសនឹងឈាន ដល់ទៅ ៥១ភាគរយ ក្នុងរយៈពេល ២៥ឆ្នាំខាងមុខនោះដែរ ជាមួយនឹងការកើនឡើងជាធម្មជាតិ (ចំនួន កើនច្រើនជាងចំនួនអ្នកស្លាប់) ពោលគឺមានចំនួន ៤៩ភាគរយ។

ក្នុងរយៈពេលជាង ១០ឆ្នាំគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៤ អត្រាប្រជាជនរបស់អង់គ្លេសបានកើនឡើងពី ៤,៤លាននាក់ទៅ ៦,៩លាននាក់ ដោយកើនឡើង ២៤៩ពាន់នាក់ខ្ពស់ជាងតួលេខមុន។ ស្របពេលជា មួយនឹងកំណើនប្រជនជននេះ វានឹងជួបបញ្ហាទៅដល់សេវាសាធារណៈដូចជា សេវាសុខភាព និងវិស័យ អប់រំ ដែលកំពុងស្ថិតក្រោមសម្ពាធរួមជាស្រេច ដោយសារតែការកាត់បន្ថយសេវារបស់រដ្ឋ ហើយការកាត់ បន្ថយនេះគ្រោងនឹងធ្វើឡើងនៅរយៈពេល ៥ឆ្នាំខាងមុខនេះ៕

អត្រាប្រជាជនអង់គ្លេស នឹងកើនឡើងដល់ ៧០លាននាក់ត្រឹមឆ្នាំ២០២៧