ករណី​នាំ​បារី​ហ្សិត​ចេញ​តាម​ច្រករបៀង​ភូមិ​ឡំ ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង​

សកម្មភាព​របស់លោក ស៊ី ក​យ ប្រធាន​ប៉ុស្តិ៍​ស្ដីទី​នៃ​ច្រករបៀង ភូមិ​ឡំ ចំណុះ​ឲ្យ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក្នុងការ​ដឹកជញ្ជូន​បារី​ហ្សិត ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ឡំ កំពុង​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង​។ ដោយហេតុ​ថាបើ​បារី​ហ្សិត​នោះ មានការ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ប្រហែលជា​គេ​មិន​ដឹក​ចេញពី​ឃ្លាំង​នៅ​ក្រុង​បាន​លុង តែ​ពេលយប់​នោះទេ គឺ​គេ​ដឹកជញ្ជូន​ចេញ​នៅពេល​ថ្ងៃ​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ជាមិនខាន​។ ការនាំចេញ​បារី​ហ្សិត​តាម​ច្រករបៀង​ភូមិ​ឡំ ត្រូវបាន​គេ​សង្ស័យថា​ជា​បារី​គេចពន្ធ​ទើប​ប​គេ​នាំចេញ​តាម​ច្រក​នេះ ដែលមាន​ផ្លូវ​លំបាក​និង​គ្មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែង​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​៤៥០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-0799 ដឹក​បារី​ហ្សិត​ពេញ​ចេញពី​ឃ្លាំង​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ រថយន្ត​ដឹកជញ្ជូន​បារី​ហ្សិត​នោះ ត្រូវបាន​គេ​ដឹងថា​ជា​កម្មសិទ្ធិ​របស់លោក​អនុសេនីយ៍ទោ​(​ស័ក្ដិ​២) ស៊ី ក​យ ប្រធាន​ប៉ុស្តិ៍​ស្ដីទី​ច្រករបៀង​ភូមិ​ឡំ ចំណុះ​ឲ្យ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​លោក ស៊ី ក​យ បានធ្វើ​ឃ្លាំង​ស្តុក​បារី​ហ្សិត​ក្បែរ​ប៉ុស្តិ៍​ប្រចាំការ​តែម្ដង ដើម្បី​ឲ្យ​ងាយស្រួល​ឈ្មួញ​យួន​ចេញ​ចូលមក​ទិញ​ទាំងយប់​ទាំង​ថ្ងៃ​។

​តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅលើ​ផ្លូវជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅ​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា​រថយន្ត​ឡិច​ស៊ី​ស​៤៥០​របស់លោក ស៊ី ក​យ តែងតែ​ដឹក​បារី​ហ្សិត​ពេញៗ​និង​មាន​ដាក់​លើដំបូល​ថែមទៀត​ក្នុង​មួយថ្ងៃ​ពីរ​ទៅ​បី​ជើង​។ សមត្ថកិច្ច​ពាក់ព័ន្ធ​សង្ស័យថា​បារី​ហ្សិត​នោះ ជា​បារី​គេចពន្ធ​ទើប​លោក ស៊ី ក​យ មិន​ដឹក​ចេញ​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ហើយ​បែរជា​ដឹក​ចេញ​តាម​ច្រករបៀង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ទៅវិញ​។ ប្រការនេះ​អាចមាន​ការបើក​ដៃ​ពី​សមត្ថកិច្ច​ពុករលួយ​មួយចំនួន​ផងដែរ ទើប​លោក ស៊ី ក​យ មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ អាច​ដឹក​បារី​ហ្សិត​គេចពន្ធ​ពី​ក្រុង​បាន​លុង​ទៅ​ច្រករបៀង​ភូមិ​ឡំ​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​៕

that-0567 that-0566