ម្តាយ​ទំនេរ​ពេក ផាត់មុខ​កូន គួរ​ឲ្យ​ខ្លាចដល់​ថ្នាក់ហ្នឹង​?

ម្តាយ​ទំនេរ​ពេក ផាត់មុខ​កូន គួរ​ឲ្យ​ខ្លាចដល់​ថ្នាក់ហ្នឹង​?

​រយៈពេល​ពីរ​បី​ថ្ងៃនេះ យើង​សង្កេតឃើញថា មិន​ថា​ក្មេងៗ ឬ​មនុស្ស​វ័យ​ជំទង់​ទេ សូម្បីតែ​មនុស្ស​ចាស់​មួយចំនួន ក៏​រីករាយ​នឹង​បុណ្យ​ខ្មោច​ល្ពៅ Hallowen ផងដែរ​។ ចុះ​អ្នក​វិញ គិតថា វា​ល្អ ឬ​អាក្រក់​ចំពោះ​វប្បធម៌​ខ្មែរ​?

​យ៉ាង​មិញ កូនប្រុស​អាយុ ៧ អាទិត្យ ក្នុង​រូបភាព​ខាងក្រោម​នេះ​វិញ ត្រូវបាន​ម្តាយ​របស់​គេ យក​មក​លេងសើច ដោយ​ផាត់មុខ​គ្នា គួរ​ឲ្យ​ខ្លាចដល់​ថ្នាក់នេះ​។​

​ជា​ការពិត​ណាស់ ក្នុងនាម​ជា​ម្តាយ​ថ្មីថ្មោង អ្នក​ប្រហែលជា​មាន​ពេលវេលា​ខ្លះៗ សម្រាប់​កំសាន្ត​ខ្លួនឯង ដូចជា លេង Facebook ឆែក​អ៊ីម៉េល ឆុង​កាហ្វេ ឬតេ​ទៅ​មិត្តភក្តិ​លេង​។ ប៉ុន្តែ សម្រាប់​ម្តាយ​ម្នាក់​វិញ បែរជាយក​ពេលវេលា​របស់​នាង ទៅ​ធ្វើ​រឿង​មិន​គួរឲ្យ​ជឿ ទៅលើ​ទារក​ទើប​នឹង​កើត បានត្រឹមតែ ៧ អាទិត្យ ដោយ​ផាត់មុខ​គេ ហាក់ដូចជា​មនុស្ស​ក្រៅ​ភព​អញ្ចឹង​។​

​តាមពិតទៅ Unicornreality គឺ​ជា​កម្មវិធី​ទូរស័ព្ធ​មួយ ដែល​គាត់​អាច​កែប្រែ ផាត់​មុខ លាប​ក្រែម ថែម​ម៉ា​ស្កា​រ៉ា បន្ថយ​ថ្ពាល់ និង​អ្វី​ផ្សេងៗ​ទៀត ទៅលើ​កូន​របស់​គាត់​។​

​ចុះ​អ្នក​វិញ អ្នក​ចង់​សាកល្បង​លេង​កម្មវិធី​នេះ លើ​កូន​របស់​អ្នក​ឬទេ​?

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។