បញ្ជាការដ្ឋានអង្គរក្ស បដិសេធថា គ្មានឈ្មោះ ចាយ សារិទ្ធ ក្នុងក្របខ័ណ្ឌ បញ្ជាការដ្ឋាន អង្គរក្សនោះទេ

ភ្នំពេញ៖ ស្នងការ នៃស្នងការដ្ឋានបុគ្គលិក-បណ្តុះបណ្តាល នៃបញ្ជាការដ្ឋានអង្គរក្ស បានបដិសេធថា ឈ្មោះ ចាយ  សារិទ្ធ មិននៅក្នុងក្របខ័ណ្ឌបញ្ជាការដ្ឋានអង្គរក្ស ដូចអ្នកលេងបណ្តាញសង្គម Facebook បានចុះផ្សាយឡើយ។

តាមរយៈលិខិតបដិសេធនេះ ទីបញ្ជាការដ្ឋានអង្គរក្សបានបញ្ជាក់ថា នាយ-ពលទាហានទាំងអស់ ក្នុងបញ្ជាការដ្ឋាន អង្គរក្ស មានភារកិច្ចចូលរួមថែរក្សាការពារ សន្តិសុខរបៀបរៀបរយសង្គម និង ការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ  ពិសេសក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ការចេញមកបដិសេធរបស់ទីបញ្ជាការដ្ឋានអង្គរក្សនេះ បានធ្វើឡើង បន្ទាប់ពីក្រុមអ្នកលេងបណ្តាញសង្គម Face  book បានធ្វើការអះអាងថា ឈ្មោះ ចាយ សារិទ្ធ នេះ ជាជនដៃដល់ ដែលបានវាយអ្នកតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ លោក គង សុភា និង លោក ញ៉យ ចំរើន កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ។ ក្រុមអ្នកលេង  Facebook នៅអះអាងទៀតថា ឈ្មោះ ចាយ សារិទ្ធ នេះ ជាមន្រ្តីយោធា នៅទីបញ្ជាការដ្ឋានអង្គរក្ស៕

បញ្ជាការដ្ឋានអង្គរក្ស បដិសេធថា គ្មានឈ្មោះ ចាយ សារិទ្ធ ក្នុងក្របខ័ណ្ឌ បញ្ជាការដ្ឋាន អង្គរក្សនោះទេ

បញ្ជាការដ្ឋានអង្គរក្ស បដិសេធថា គ្មានឈ្មោះ ចាយ សារិទ្ធ ក្នុងក្របខ័ណ្ឌ បញ្ជាការដ្ឋាន អង្គរក្សនោះទេ