​រូបមន្ត​ធ្វើឲ្យ “​ធ្មេញ​ស​ស្អាត​” ក្នុង​រយៈពេល ២ នាទី​

​រូបមន្ត​ធ្វើឲ្យ “​ធ្មេញ​ស​ស្អាត​” ក្នុង​រយៈពេល ២ នាទី​

​ធ្មេញ​ស​ស្អាត គឺជា​បំណងប្រាថ្នា របស់​មនុស្ស​គ្រប់គ្នា ពីព្រោះ ធ្មេញ​ដែល​សស្អាត អាច​ជួយ​លើក​សម្រស់ និង​បង្កើន​ភាព​ទាក់ទាញ ពី​ក្រសែភ្នែក​មនុស្ស​ជុំវិញខ្លួន ថែមទៀត​ផង​។ ដូច្នេះហើយ​ទើប​បានជា គេ​ខិតខំ​ស្វែងរក​វិធីសាស្ត្រ​នានា ខ្លះ​ក៏​ចំណាយ​ថវិការ​ច្រើន​ទៀត ដើម្បី​បាន​ធ្មេញ​ស​ស្អាត​។​

​ប៉ុន្តែ ចាប់ពី​ពេលនេះ​ទៅ អ្នក​មិន​បាច់​ព្រួយបារម្ភ​ឡើយ​។ គេហទំព័រ​យើងខ្ញុំ នឹង​ប្រាប់​អ្នក​នូវ​វិធីសាស្ត្រ​ធម្មជាតិ​មួយ ដែល​ចំណាយ​ពេល​ត្រឹមតែ ២ នាទី​ប៉ុណ្ណោះ នោះ​អ្នក​នឹងមាន​ធ្មេញ​ស​ស្អាត​ជា​មិនខានឡើយ​។​

​តើ​អ្វីខ្លះ ដែល​អ្នក​ត្រូវ​មាន​?
១. ម្សៅ​ធ្វើ​នំ​
២. ក្រូវឆ្មារ​។​

​វិធីសាស្ត្រ​ធ្វើ​
1.​    ​ចាក់​ម្សៅ​ធ្វើ​នំ​មួយ​ស្លាបព្រា ទៅក្នុង​ចាន​មួយ​
2.​    ​ពុះ​ក្រូចឆ្មារ​ជា​ពីរ​ចំណែក​
3.​    ​ច្របាច់​យកតែ​ទឹក​ក្រួច​ឆ្មា​រ ១ ស្លាបព្រា​
4.​    ​ចាក់ទឹក​ក្រូចឆ្មារ ចូល​ក្នុង​ចាន ហើយ​កូរ​វាឲ្យ​សព្វ​
5.​    ​រក​ក្រណាត់​ស្អាត​មួយ​
6.​    ​ជ្រលក់​ក្រណាត់ ទៅក្នុង​ល្បាយ​នេះ រួច​យកមក​ដុស​លើ​ធ្មេញ​
7.​    ​ទុក​វាពីរ​នាទី ដើម្បី​ទទួល​ប្រសិទ្ធភាព​ល្អ​
8.​    ​ខ្ពុ​រមាត់ លាង​វា​ចេញ ជា​ការ​ស្រេច​។​

​ត្រឹម​តែ​ពីរ​នាទី អ្នកនឹង​ទទួលបាន​លទ្ធផល លើស​ពី​ការរំពឹងទុក​។ ប៉ុន្តែ អ្នក​គួរ​ចង​ចាំ​ថា អ្នក​មិន​អាច​ធ្វើ​វា​ញឹក​ពេក​នោះ ព្រោះ​អាច​នឹង​ប៉ះពាល់ ដល់​ធ្មេញ​របស់​អ្នក​យ៉ាងខ្លាំង​។ វិធីសាស្ត្រ​មួយ​នេះ  គ្រាន់តែ​ជា​កង់​សា​គួរ​ប៉ុណ្ណោះ វា​មិន​អាច​ជំនួស​ការ​ដុស​សម្អាត​ធ្មេញ ជា​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

​ដោយ​បំណងល្អ ពី​គេហទំព័រ​សុខភាព www.health.com.kh៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។