​បុគ្គលិក​ការិយាល័យ គួរតែ​ហាត់ប្រាណ នៅ​កន្លែងធ្វើការ​

​បុគ្គលិក​ការិយាល័យ គួរតែ​ហាត់ប្រាណ នៅ​កន្លែងធ្វើការ​

​ការ​រក​មធ្យោបាយ ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ នៅ​កន្លែងធ្វើការ អាច​សន្សំសំចៃ​ពេលវេលា និង​ជួយ​ឲ្យ​អ្នក​ធានា​ថា អ្នក​បាន​ធ្វើ​សកម្មភាព​រាងកាយ​បាន​គ្រប់គ្រាន់​។​

​ក្រុម​អ្នកជំនាញ​ខាង​កីឡា និង​ការ​ហាត់ប្រាណ បានបង្ហាញ​ពិ​វិធីសាស្ត្រ​ខាងក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អ្នក អាច​ធ្វើ​លំ​ហាត់ប្រាណ អំឡុង​ពេល​ថ្ងៃ​ធ្វើការ ៖
-​    ​សូម​ធ្វើ​លំ​ហាត់ប្រាណ អំឡុង​ពេល​ការ​មក​ធ្វើការ​របស់​អ្នក ប្រសិនបើ​អាច ដូច​ជា​ការ​ជិះ​កង់ ឬ​ដើរ​មក​ធ្វើការ​
-​    ​រក​វិធីសាស្ត្រ​សាមញ្ញ ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ ដូច​ជា​មក​ធ្វើការ​ឲ្យបាន​លឿន និង​ដើរ​រយៈពេល ៣០ នាទី​ជុំវិញ​អគារ ឬ​ធ្វើ​លំ​ហាត់ប្រាណ នៅពេល​ចប់​ម៉ោង​ការងារ​

-​    ​បបួល​មិត្ត​រួម​ការងារ ឲ្យ​ដើរ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​
-​    ​ចូលរួម​ក្លឹប​ហាត់ប្រាណ ដែល​នៅ​ជិត​កន្លែង​ការងារ​
-​    ​ពេល​ធ្វើការ អាច​ងើប​ដើរ ផ្អៀង​ខ្លួន ពត់​ខ្លួន​
-​    ​ឧស្សាហ៍​ងើប ដើរចេញ​ពី​កន្លែង​ការងារ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។