ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានឱ្យ​ដឹងថា កម្លាំង​​ប៉ូលិស​​អន្តោ​ប្រវេ​សន៍​​ក្រសួងមហាផ្ទៃ​ ដឹកនាំដោយលោក​ឧត្តម​សេ​នីយ៍​ឯក​ សួន សំបូរ អគ្គ​នាយក​រង​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​ស្ថានទូតចិន បានធ្វើការ​ចុះ​ឆែកឆេរ និង​ត្រួត​ពិនិត្យ​ ​​​​ក្នុង​ភូមិ​គ្រឹះ​មួយ​​កន្លែង​ក្បែរ​សណ្ឋាគារ​សុខា ​​ស្ថិត​​នៅ​ភូមិ​៣ សង្កាត់​៣​ ក្រុងព្រះសីហនុ ​ដោយសង្ស័យ​​ថា មាន​​លាក់​​ជន​ជាតិ​ចិន​​ខុស​ច្បាប់​​ជា​ច្រើនរយ​នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើង​នាវេលាម៉ោង​១០ព្រឹកថ្ងៃទី​៣១ តុលា ២០១៥ ​ហើយរហូតមកទល់​ម៉ោងនេះ គេ​រកឃើញ​ជនជាតិចិន​ខុស​ច្បាប់​ចំនួន​៧៤នាក់ (ស្រី៩នាក់) ដោយ​​​​​កម្លាំងបាន​ត្រៀម​រថយន្ត​ក្រុង​ចំនួន​២​គ្រឿង​ ដើម្បី​ដឹក​ជនជាតិ​ចិនដែល​​អត់ច្បាប់​នោះ​ទៅ​កាន់​​រាជធានីភ្នំពេញ ដើម្បី​បំពេញ​ឯក​សារ​​បញ្ជូនទៅ​ស្រុកកំណើតវិញ ។

គួរបញ្ជាក់ថា ការចុះឆែកឆេរនេះ គឺ​ធ្វើ២កន្លែងក្នុងថ្ងៃតែមួយ តែដោយឡែកមួយកន្លែងទៀត គេនៅមិនទាន់ដឹង​​ពី​ចំនួន​នៅឡើយ
​ទេ ។

ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​
ម៉ោង​នេះ​! ប៉ូ​លិ​សអន្តោប្រវេសន៍ ចុះ​ឆែកឆេរ​រកជនជាតិ​ចិន​ខុសច្បាប់ ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង ​នៅ​ក្រុង​ព្រះសី​ហនុ ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត